ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តកោះកុង ចាប់ផ្តើមជួសជុលបឋមផ្លូវកៅស៊ូនៅកោះយ៉ ក្រោយក្រុមរថយន្ដដឹកខ្សាច់ ថ្ម ធ្វើឲ្យខូចខាត
មន្រ្តីការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានផ្តើមចុះជួសជុសបឋមផ្លូវកៅស៊ូនៅកោះយ៉ ក្នុងស្រុកមណ្ឌលសីមា ក្រោយពីក្រុមរថយន្តដឹកដី ខ្សាច់ និងថ្ម ធ្វើឱ្យខូចខាត កន្លងទៅមក។ ដោយមើលឃើញពីស្ថានភាពផ្លូវខូចខាតកាន់តែខ្លាំង ខ្លាចបង្កគ្រោះថ្នាក់តាមដងផ្លូវ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានដកកម្លាំងក្រុមការងារ១ក្រុមមកពីការដ្ឋាននៅវិថី សាយ ភូថង មកផ្តើមជួសជុលផ្លូវកៅស៊ូកោះយ៉ ដើម្បីលើកកម្ពស់សុវត្ថិភាពការធ្វើដំណើររបស់ពលរដ្ឋជាបឋម។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកដឹងជញ្ជូនខេត្តកោះកុង បានឱ្យដឹងរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ថា សកម្មភាពជួសជុលឡើងវិញនេះ ក្រោមកញ្ចប់ថវិការបស់មន្ទីរដោយផ្ទាល់ មិនទាន់មានក្រុមហ៊ុនដឹកជញ្ជូនខ្សាច់ ថ្ម និងដី ណាមួយមកចេញមុខជួសជុលសងនោះទេ បន្ទាប់ពីធ្វើឱ្យខូចខាតផ្លូវកៅស៊ូ១ខ្សែខាងលើ។

ប្រធានមន្ទីរសាធារណការខេត្ត ក៏ស្នើឱ្យរដ្ឋបាលស្រុកមណ្ឌលសីមា និងមន្ទីរពាក់ព័ន្ធផ្សេងៗទៀតកោះហៅក្រុមហ៊ុនដែលរកស៊ីដឹកភោគផលរ៉ែទាំងឡាយចូលខ្លួនដោះស្រាយ គ្រាបានបង្កឱ្យខូចខាតផ្លូវកៅស៊ូម្តុំគល់ស្ពានកោះយ៉ ធ្វើយ៉ាងណាផ្តល់សំណងទូទាត់ថ្លៃខូចខាតសម្បតិ្តរដ្ឋតាមច្បាប់កំណត់។

កន្លងទៅ លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា ធ្លាប់លើកឡើងថា អាជ្ញាធររបស់លោក និងមន្រ្តីមូលដ្ឋានបានសហការជាមួយមន្ទីរសាធារណការ ប្រជុំពិនិត្យពិភាក្សាអំពីផលប៉ះពាល់ និងដោះស្រាយផ្តល់សំណងទូទាត់ធ្វើឡើង ថ្វីត្បិតក្រុមហ៊ុនទាំងនោះមានច្បាប់អនុញ្ញាតធ្វើអាជីវកម្មក៏ដោយ។ តែទោះយ៉ាងណា លោកក៏បានប្រគល់ភារកិច្ចអនុវត្តច្បាប់ពិន័យទៅមន្ទីរជំនាញមានវិធានការបន្ត។

លោកអភិបាលរងស្រុកមណ្ឌលសីមា បន្ថែមទៀតថា នៅមូលដ្ឋានស្រុកគ្រប់គ្រងដែនដីរបស់លោក មានក្រុមហ៊ុនអាជីវកម្មសុំជីកាយ និងដឹកអាចម៍ដីច្រើនក្រុមហ៊ុន ក៏ប៉ុន្តែលោកពុំចាំឈ្មោះមិនអស់ទេ លុះត្រាបើមកបញ្ជីពិនិត្យមើល។ កន្លងទៅរដ្ឋបាលស្រុកមណ្ឌលសីមា តែងណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូនដី ថ្ម គ្រួស និងខ្សាច់ ត្រូវគោរពបទដ្ឋានបច្ចេកទេសនៃការដឹកជញ្ជូន ចៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរតាមដងផ្លូវ និងលើសទម្ងន់កំណត់៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


