សន្តិសុខសង្គម
អាជ្ញាធរខេត្តក្រចេះ ណែនាំឱ្យកងកម្លាំងត្រៀមអន្តរាគមន៍បង្ការករណីកើតមានអគ្គិភ័យ
លោក ហង្ស ចាន់ឌី អភិបាលរងខេត្តក្រចេះបានជម្រុញណែនាំឱ្យកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវត្រួតពិនិត្យបច្ចេកទេស និងត្រៀមរថយន្តពន្លត់អគ្គិភ័យ និងកងកម្លាំងជាប្រចាំក្នុងកិច្ចការជួយអន្តរាគមន៍ និងចុះផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ដឹង និងចេះបង្កា ការពារ ពីករណីភ្លើងឆេះផ្ទះ និងចេះរក្សាទុកដាក់នូវឯកសារសំខាន់ៗមួយចំនួន ដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត នៅកន្លែងដែលមានសុវត្ថិភាព ជៀសវាងបាត់បង់ជាយថាហេតុ ជាពិសេស ពលរដ្ឋរស់នៅតាមជនបទដាច់ស្រយាល។
ការណែនាំខាងលើធ្វើឡើងក្នុងឱកាសដែលលោក ហង្ស ចាន់ឌី អភិបាលរងខេត្ត ចូលរួមក្នុងពិធីសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៦ របស់ស្នងការរដ្ឋាននគរបាលខេត្តក្រចេះ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ម្សិលម៉ិញនេះ។


យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅក្នុងឆ្នាំ២០២៥ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ២២ លើក បើប្រៀបធៀបនឹងឆ្នាំ២០២៤ មានការថយចុះ ៨លើក ស្មើនឹង ២៧% បណ្តាលឲ្យស្លាប់មនុស្សចំនួន ៣នាក់ ស្រី ២នាក់, ឆេះផ្ទះ ចំនួន ១៥ខ្នង, ក្រុមហ៊ុនកែច្នៃកង់ឡានចាស់ៗ ១កន្លែង, ហាងបាយ ១កន្លែង, សាលាឆាន់ ១ខ្នង, កុដិ ២ខ្នង, ឡចំហុយថ្នាំជក់ ១កន្លែង, ឡសម្អាតជ័រកៅស៊ូ ១កន្លែង និងសម្ភារៈ ថវិកាមួយចំនួនទៀត៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


