ព័ត៌មានអន្ដរជាតិ
ថៃប្រឈមនឹងការខាតបង់រាប់រយពាន់លានបាត ដោយសារជម្លោះព្រំដែនជាមួយកម្ពុជា
ប្រទេសថៃ កំពុងប្រឈមនឹងការខាតបង់សេដ្ឋកិច្ចខ្ទប់រាប់រយពាន់លានបាត ចាប់តាំងពីជម្លោះព្រំដែនជាមួយកម្ពុជាផ្ទុះឡើងសាជាថ្មីតាំងពីខែកក្កដាឆ្នាំ២០២៥។ នេះបើយោងតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលថៃ ដោយការខូចខាតសរុបរំពឹងថានឹងអាស្រ័យទៅលើរយៈពេលនៃការបន្តប្រយុទ្ធគ្នា និងការរំខានពាណិជ្ជកម្ម។

យោងតាម The Nation ក្រសួងហិរញ្ញវត្ថុថៃ បានឲ្យដឹងថា គ្រាន់តែក្នុងរយៈពេល៥ថ្ងៃដំបូងនៃការផ្ទុះជម្លោះអំឡុងខែកក្កដា បានបណ្តាលមានការចំណាយលើការជម្លៀសប្រជាជន និងការខូចខាតទ្រព្យសម្បត្តិលើសពី១០ពាន់លានបាត (ប្រហែលជាង៣០០លានដុល្លារ)។ បន្ថែមពីនេះ រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាជំនួយដំបូងចំនួន២៥ពាន់លានបាត ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់។
ប៉ុន្តែអ្នកវិភាគនិយាយថា ផលប៉ះពាល់សេដ្ឋកិច្ចនេះគឺធំធេងណាស់ ដោយពាណិជ្ជកម្មតាមព្រំដែន ទេសចរណ៍ និងឧស្សាហកម្មពឹងផ្អែកលើកម្លាំងពលកម្ម ស្ថិតក្នុងចំណោមវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុត។
ផ្លូវពាណិជ្ជកម្មព្រំដែនសំខាន់ៗត្រូវបានរាំងស្ទះ។ សាស្ត្រាចារ្យ Aat Pisanwanich អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងជាទីប្រឹក្សារបស់គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) និងសហព័ន្ធឧស្សាហកម្មថៃ (FTI) បានបង្ហាញថា ផលរំខានរយៈពេលមួយខែអាចធ្វើឲ្យប្រទេសថៃខាតបង់សេដ្ឋកិច្ចប៉ាន់ស្មានចំនួន៤៥,២ពាន់លានបាត រួមទាំងការខាតបង់ការនាំចេញតាមព្រំដែន២០,៥ពាន់លានបាត។ បើច្រកទ្វារព្រំដែនសំខាន់ៗនៅតែបិទរយៈពេលមួយឆ្នាំពេញ ការខាតបង់ការនាំចេញអាចឈានដល់៦៦,៦ពាន់លានបាត។ ការប៉ាន់ប្រមាណខ្លះបានព្រមានថា អស្ថិរភាពអូសបន្លាយអាចរុញច្រានការខាតបង់ទាក់ទងនឹងពាណិជ្ជកម្មសរុបឲ្យឡើងដល់១០០ពាន់លានបាត។
វិស័យទេសចរណ៍នៅតាមខេត្តព្រំដែនក៏បានធ្លាក់ចុះផងដែរ ដោយមានការខាតបង់ចំណូលសក្តានុពលប្រហែល៣ពាន់លានបាតក្នុងមួយខែៗ ដោយសារការព្រមានអំពីការធ្វើដំណើរ។ នេះបើតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ និងកីឡាថៃ។
ជម្លោះនេះបានធ្វើឲ្យថៃមានកង្វះខាតកម្លាំងពលកម្មកាន់តែខ្លាំងនៅក្នុងវិស័យសំណង់ នេសាទ និងវិស័យផ្សេងទៀតដែលពឹងផ្អែកយ៉ាងខ្លាំងលើកម្មករបរទេស។ និយោជកបានរាយការណ៍ពីសម្ពាធប្រាក់ឈ្នួលកើនឡើង ខណៈដែលពួកគេតស៊ូដើម្បីជំនួសកម្មករដែលបានត្រឡប់ទៅកម្ពុជាវិញ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


