សេដ្ឋកិច្ច
ធនាគារអេស៊ីលីដា លុបចោលបំណុល ៣០ លានដុល្លារ ជូនដល់វីរៈកងទ័ពពលី និងរបួសពិកាក្នុងសមរភូមិ
ធនាគារអេស៊ីលីដា ភីអិលស៊ី បានសម្រេចលុបចោលឥណទានចំនួន ៣០ លានដុល្លារ ដល់វីរៈកងទ័ពរបួសពិការ និងពលីក្នុងសមរភូមិ ដែលជាការចូលរួមរបស់ធនាគារក្នុងការអនុវត្តតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលជុំវិញវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

ធនាគារជាតិកម្ពុជាកាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលុបចោលឥណទានរហូតដល់ ៨០ លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី និងលុបចោលបំណុល ១០ លានរៀល ចំពោះទាហានរបួសពិការនៅសមរភូមិ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ថា បំណុលដែលត្រូវលុបចោលចេញពីបញ្ជី មានទឹកប្រាក់ប្រមាណ ៣០ លានដុល្លារ ដែលជាការចូលរួមយ៉ាងសំខាន់ក្នុងការអនុវត្តពេញលេញទៅតាមរាជរដ្ឋាភិបាល និងសេចក្ដីប្រកាសរបស់ធនាគារជាតិ។

លោកបណ្ឌិត អ៊ិន ចាន់នី បញ្ជាក់ប្រាប់ឱ្យដឹងថា ធនាគារអេស៊ីលីដា មានសាខា និងការិយាល័យនៅតាមខេត្ត នៅជាប់ព្រំដែនថៃចំនួន ២៥ សាខា និងការិយាល័យ ដែលមានអតិថិជនឥណទាន ៥ ម៉ឺន ២ ពាន់នាក់ សរុបទំហំទឹកប្រាក់ ៧០០ លានដុល្លារ។
លោកបណ្ឌិត អ៊ិន ចាន់នីបន្ថែមថា អេស៊ីលីដា សិក្សាឃើញថា មានអតិថិជនដែលពាក់ព័ន្ធ ៣ ប្រភេទ គឺជនភៀសសឹក យុទ្ធជនដែលប្រយុទ្ធក្នុងសមរភូមិ រងរបួស និងពលី ក្នុងសមរភូមិ ហើយឥណទានដែលពន្យាកាសងមានទឹកប្រាក់ ៧០ លានដុល្លារ រីបំណុលដែលត្រូវលុបកាត់ចេញពីបញ្ជីមានទឹកប្រាក់ប្រមាណ ៣០ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


