ព័ត៌មានអន្ដរជាតិ
ត្រាំ ដាក់បម្រាមប្រទេសចំនួន៧ទៀត មិនឲ្យចូល សហរដ្ឋអាមេរិក
ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនលោក ដូណាល់ ត្រាំ បានដាក់បន្ថែមប្រទេសចំនួន៧ទៀតហើយ ចូលទៅក្នុងបញ្ជីហាមឃាត់មិនឲ្យចូលទៅសហរដ្ឋអាមេរិក ក្នុងនោះក៏មានបន្ថែមដែនដីប៉ាឡេស្ទីនផងដែរ។

តាមការផ្សាយរបស់ Reuters កាលពីថ្ងៃអង្គារទី១៦ខែធ្នូឆ្នាំ២០២៥ សេតវិមានបញ្ជាក់ថា ប្រទេសទាំង៧ថ្មីទៀតនេះមានដូចជា៖ បួគីណាហ្វាសូ ម៉ាលី នីហ្សេរ ស៊ូដង់ខាងត្បូង ស៊ីរី សេរ៉ាឡេអូន និងឡាវ។
លោកត្រាំបានលើកឡើងពីបញ្ហាអន្តោប្រវេសន៍របស់ប្រទេសទាំងនោះនិងការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក សម្រាប់ការហាមឃាត់នេះ ហើយបម្រាមនឹងចូលជាធរមាននៅថ្ងៃទី១ខែមករាឆ្នាំ២០២៦។

កាលពីខែមិថុនា លោកត្រាំ បានអនុម័តហាមឃាត់ទាំងស្រុង មិនឲ្យប្រទេសចំនួន១២ចូលសហរដ្ឋអាមេរិក មានដូចជា៖ អាហ្វហ្គានីស្ថាន, មីយ៉ាន់ម៉ា, ឆាដ, សាធារណរដ្ឋកុងហ្គោ, ហ្គីណេអេក្វាទ័រ, អេរីទ្រា, ហៃទី, អ៊ីរ៉ង់, លីប៊ី, សូម៉ាលី, ស៊ូដង់ និង យេម៉ែន។
ដូច្នេះបានន័យថា សរុបមក គិតត្រឹមខែធ្នូឆ្នាំ ២០២៥ ចំនួនប្រទេសដែលត្រូវហាមឃាត់ពេញលេញបានកើនដល់១៩ ហើយចំនួនប្រទេសសរុបដែលរងការរឹតបន្តឹង បានឡើងដល់ ៣៩ ប្រទេស៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


