Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​បង្ហាញ​ការ​​គាំទ្រវេណេស៊ុយអេឡា ដើម្បី​ប្រឆាំង​នឹង​ឯកតោភាគី​

បានផុស

នៅ

ប្រទេស​ចិន​ប្រឆាំង​​នឹងរដ្ឋ​ឯកតោភាគី​​​​និយម​​ ដែលសំដៅ​ដល់សហរដ្ឋអាមេរិក​​ដែល​ធ្វើសកម្មភាព​​​​​​​​​គំរាម​ដល់​ប្រទេស​វេណេស៊ុយអេឡា​ ហើយ​គាំទ្របណ្តា​ប្រទេសនានា​ ​ក្នុង​​ការពារ​អធិប​តេយ្យ​ភាព​របស់​ខ្លួន។ រដ្ឋ​មន្ត្រី​ការបរ​ទេសចិន លោក វ៉ាង​ យី (Wang Yi) បាន​ប្រាប់ភាគី​​វេណេស៊ុយ​អេឡា​​នៅ​​ថ្ងៃពុធ ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក លោក ត្រាំ​ បង្កើន​សម្ពាធលើ​ប្រទេស​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​នេះ​កាន់​តែ​ខ្លាំង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាង បាន​និយាយ​សន្ទនា​​ឆ្លង​ឆ្លើយ​តាម​​​ទូរស័ព្ទ​​​​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេសវេណេស៊ុយ​អេឡា​ ​ថា ចិន​និង​វេណេស៊ុយ​អេឡា​គឺ​ជា​ដៃ​គូ​យុទ្ធ​សាស្រ្ត​ដ៏​យូរ​អង្វែង​ ជាពិសេស​បាន​​​ជឿ​ទុកចិត្ត និង​ផ្តល់​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​​វា​ជាប្រពៃណី​ជា​​យូរ​មក​ហើយនៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ការបរ​ទេស លោក វ៉ាង យី ដែល​បាន​​ធ្វើ​ឡើង​ក្នុង​សេចក្តី​ប្រកាស​មួយ។

លោក​បាន​បន្ត​ថា​៖ «ប្រទេស​ចិន​ជឿ​ជាក់​ថា​សហគមន៍​អន្តរ​ជាតិ​នឹង​យល់ ហើយ​គាំទ្រ​ជំហរ​របស់​វេណេស៊ុយអេឡា​ក្នុង​ការ​ការពារ​សិទ្ធិ និងផល​ប្រយោជន៍​ស្របច្បាប់​របស់ខ្លួន»។

ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម