ព័ត៌មានអន្ដរជាតិ
រឿងរ៉ាវនៅពីក្រោយ ដែលអាមេរិក អាចចាប់ខ្លួនលោក ម៉ាឌូរ៉ូ ត្រឹមរយៈពេលខ្លី
ស្នូរផ្ទុះលាន់ទ្រហឹងរដ្ឋធានីការ៉ាកាស់! នោះគឺប្រតិបត្តិការយោធាពិសេសរបស់អាមេរិក «Operation Absolute Resolve» ដែលធ្វើឡើងនៅប្រទេសវ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយាទាំងកណ្តាលអធ្រាត្រថ្ងៃសៅរ៍ទី៣ខែមករាឆ្នាំ២០២៦។

តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃចន្ទទី៥ខែមករាឆ្នាំ២០២៦, បើគិតចាប់ពីការចាប់ផ្តើមរហូតដល់ការចាប់ខ្លួនលោក ម៉ាឌូរ៉ូនិងភរិយា ឡើងឧទ្ធម្ភាគចក្រ ប្រតិបត្តិការនេះចំណាយពេលជិត២ម៉ោង ប៉ុន្តែបើគិតត្រឹមការចូលទៅចាប់ប្រធានាធិបតីវ៉េណេស៊ុយអេឡា ដល់ក្នុងភូមិគ្រឹះ ប្រតិបត្តិការនេះ ចំណាយពេលមិនដល់៣០នាទីនោះទេ?
🚨ហេតុអ្វីប្រតិបត្តិការ «Operation Absolute Resolve» ទទួលបានជោគជ័យដោយប្រើត្រឹមពេលខ្លីបែបនេះ?
តាមពិតទៅ អាមេរិក បានរៀបគម្រោងជាយូរមកហើយ ពោលគឺភ្នាក់ងារចារកម្មអាមេរិក (CIA, NSA) បានចំណាយពេលរាប់ខែ ដើម្បីតាមដានទម្លាប់រស់នៅរបស់លោក ម៉ាឌូរ៉ូ រហូតដល់ដឹងពីប្រភេទអាហារដែលលោកបរិភោគ និងសត្វចិញ្ចឹមរបស់លោកថែមទៀតផង។

មិនត្រឹមប៉ុណ្ណឹង កងកម្លាំងពិសេសអាមេរិកបានសាងសង់ ភូមិគ្រឹះគំរូ ដែលមានទំហំនិងរចនាសម្ព័ន្ធឲ្យដូចបេះបិទទៅនឹងភូមិគ្រឹះរបស់លោក ម៉ាឌូរ៉ូ មែនទែនដើម្បីធ្វើការហ្វឹកហាត់វាយឆ្មក់ឲ្យបានច្បាស់លាស់បំផុត។
ក្រោយពេលត្រៀមខ្លួនរួចរាល់ នៅថ្ងៃបើកប្រតិបត្តិការ អាមេរិកបានប្រើប្រាស់យន្តហោះចម្បាំងទំនើបៗដូចជា F-22, F-35, យន្តហោះទម្លាក់គ្រាប់បែក B-1 និងដ្រូនជាច្រើនគ្រឿងទៀត ដែលហោះចេញពីមូលដ្ឋានទ័ពចំនួន ២០ កន្លែងផ្សេងគ្នា ហើយកងកម្លាំងពិសេស Delta Force គឺជាអ្នកដឹកនាំផ្ទាល់ក្នុងការចុះទៅចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយាដល់ក្នុងភូមិគ្រឹះ។
អាមេរិកបានប្រើប្រាស់សមត្ថភាពបច្ចេកវិទ្យា (Cyber Attack) ដើម្បី បិទភ្លើងទូទាំងទីក្រុងការ៉ាកាស មុនពេលវាយប្រហារ ដើម្បីបង្កភាពងងឹត និងធ្វើឱ្យប្រព័ន្ធការពារខ្លួនរបស់វេណេស៊ុយអេឡាពិបាកមើលឃើញ។ ក្រោយមក យន្តហោះអាមេរិកបានទម្លាក់គ្រាប់បែកកម្ទេចរ៉ាដា និងប្រព័ន្ធការពារអាកាសរបស់វេណេស៊ុយអេឡា ដើម្បីបើកផ្លូវឲ្យឧទ្ធម្ភាគចក្រហោះចូលក្នុងរយៈកម្ពស់ទាប។

នៅវេលាម៉ោង ២:០១ នាទីព្រឹក (ម៉ោងនៅរដ្ឋធានីការ៉ាកាស) កងកម្លាំង Delta Force បានសម្រុកចូលភូមិគ្រឹះ។ លោក ម៉ាឌូរ៉ូ ក៏ព្យាយាមរត់ទៅកាន់ «បន្ទប់សុវត្ថិភាព» ដែរ ប៉ុន្តែត្រូវកងទ័ពអាមេរិកឃាត់ខ្លួនទាន់ពេល នៅមុខទ្វារបន្ទប់នោះតែម្តង។
លោក ម៉ាឌូរ៉ូ និងភរិយា ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់នាវាចម្បាំងអាមេរិក USS Iwo Jima រួចបញ្ជូនបន្តទៅកាន់ទីក្រុងញូវយ៉ក ដើម្បីកាត់ទោស។
ក្នុងប្រតិបត្តិការនោះ មានការរាយការណ៍ថា មនុស្សស្លាប់ប្រហែល ៨០ នាក់ រួមទាំងទាហានគុយបា ៣២ នាក់ផងដែរ បានបាត់បង់ជីវិត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


