ព័ត៌មានអន្ដរជាតិ
អាមេរិកប្រាប់ពលរដ្ឋខ្លួនចាកចេញពីវ៉េណេស៊ុយអេឡាបន្ទាន់ ពេលផ្លូវអាកាសបើកវិញ
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញសេចក្តីជូនដំណឹងសន្តិសុខថ្មីមួយនៅថ្ងៃសៅរ៍ (ត្រូវព្រឹកថ្ងៃអាទិត្យម៉ោងនៅកម្ពុជា) ដោយជំរុញឲ្យប្រជាជនជាតិអាមេរិកនៅវ៉េណេស៊ុយអេឡាឱ្យចាកចេញពីប្រទេសនេះជាបន្ទាន់ ដោយលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខ និងអសមត្ថភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់។ នេះបើយោងតាមស្ថានទូតអាមេរិកនៅទីក្រុងការ៉ាកាស។

ស្ថានទូតបាននិយាយនៅក្នុងសេចក្តីជូនដំណឹងសន្តិសុខនៅថ្ងៃទី១០ខែមករាថា «ពលរដ្ឋអាមេរិកនៅវ៉េណេស៊ុយអេឡាគួរតែចាកចេញពីប្រទេសនេះជាបន្ទាន់»។ នេះបើយោងការចេញផ្សាយរបស់ FOX NEWS ដែលមានមូលដ្ឋាននៅសហរដ្ឋអមេរិក
ការព្រមាននេះបានលើកឡើងពីរបាយការណ៍របស់ក្រុមប្រដាប់អាវុធដែលកំពុងប្រតិបត្តិការនៅលើដងផ្លូវវ៉េណេស៊ុយអេឡា។
ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងការ៉ាកាសបាននិយាយថា «មានរបាយការណ៍អំពីក្រុមកងជីវពលប្រដាប់អាវុធ ដែលគេស្គាល់ថាជា «colectivos» កំពុងរៀបចំរបាំងផ្លូវ និងត្រួតពិនិត្យយានយន្តសម្រាប់ភស្តុតាងនៃសញ្ជាតិអាមេរិក ឬការគាំទ្រដល់សហរដ្ឋអាមេរិក»។
ការជូនដំណឹងនេះកើតឡើងនៅពេលដែលជម្រើសធ្វើដំណើរអន្តរជាតិបានបើកឡើងវិញ។
ស្ថានទូតសហរដ្ឋអាមេរិក បាននិយាយថា «នៅពេលដែលជើងហោះហើរអន្តរជាតិបានចាប់ផ្តើមបើកឡើងវិញ ពលរដ្ឋអាមេរិកនៅវ៉េណេស៊ុយអេឡាគួរតែចាកចេញពីប្រទេសនេះជាបន្ទាន់ដូចគ្នាដែរ»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបន្តដាក់ប្រទេសវ៉េណេស៊ុយអេឡានៅកម្រិតព្រមានធ្វើដំណើរខ្ពស់បំផុតរបស់ខ្លួន។
ក្រសួងការបរទេសបាននិយាយថា «ប្រទេសវ៉េណេស៊ុយអេឡាមានកម្រិតណែនាំអំពីការធ្វើដំណើរខ្ពស់បំផុត – កម្រិត ៤៖ កុំធ្វើដំណើរ – ដោយសារតែហានិភ័យធ្ងន់ធ្ងរដល់ជនជាតិអាមេរិក»។
ភាពតានតឺងរវាងសហរដ្ឋអាមេរិកបានកើតឡើងយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យបើកប្រតិបត្តិការយោធាចូលប្រទេសវ៉េណេស៊ុយអេឡាកាលថ្ងៃទី៣ខែមករា២០២៦ ដោយចាប់បានប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ និង ភរិយាគាត់ នាំយកទៅកាន់ទីក្រុងញ៉ូវយ៉កសម្រាប់ការចោទប្រកាន់ពាក់ព័ន្ធជូញដូរគ្រឿងញៀនចូលសហរដ្ឋអាមេរិក បង្កអំពើភេរវកម្ម និង ការកាន់កាប់អាវុធ។
លោក ត្រាំ សង្ឃឹមថា អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez នឹងសហការជាមួយអាជ្ញាធរសហរដ្ឋអាមេរិកក្នុងការស្តារស្ថិរភាពវ៉េណេស៊ុយអេឡាឡើងវិញ ប៉ុន្តែលោកស្រីអនុប្រធានាធិបតីដែលស្បថចូលកាន់តំណែងប្រធានាធិបតីបណ្តោះអាសន្ន បានចោទប្រកាន់អាមេរិកធ្វើប្រតិបត្តិការដោយខុសច្បាប់ ស្របពេលដែលបណ្តាប្រទេសនានាក៏ថ្កោលទោសអាមេរិកដូចគ្នា។
ការណ៍បានធ្វើឲ្យស្ថានភាពនៅវ៉េណេស៊ុយអេឡាញ ពើបប្រទះនឹងហានិភ័យឆ្ពោះទៅរកអំពើហិង្សាកាន់តែខ្លាំង បើប្រជាជនវ៉េណេស៊ុយអេឡាងើបតតាំងជាមួយវត្តមានរបស់សហរដ្ឋអាមេរិកនៅវ៉េណេស៊ុយអេឡានោះ៕
រ៉ាន់ រើយ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


