ព័ត៌មានអន្ដរជាតិ
តើបន្ទប់សុវត្ថិភាពរបស់លោក ម៉ាឌូរ៉ូ ពិសេសកម្រិតណា?
ពិតជារឿងដ៏អស្ចារ្យដែលកងកម្លាំងពិសេសអាមេរិក Delta Force បើកប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូនិងភរិយា ដោយចំណាយពេលខ្លីបំផុត ធ្វើឲ្យអ្នកទាំងពីរគ្មានឱកាសរត់ចូលបន្ទប់សុវត្ថិភាពទាន់ពេលនោះទេ។

វាជាបន្ទប់ដ៏អាថ៌កំបាំងនិងសម្ងាត់បំផុត ប៉ុន្តែត្រូវបានលាតត្រដាងដោយកងទ័ពអាមេរិក ក្រោយប្រតិបត្តិការ «Operation Absolute Resolve» កាលពីថ្ងៃសៅរ៍ទី៣ខែមករាឆ្នាំ២០២៦។
យោងតាមប្រភពព័ត៌មានបរទេសមួយចំនួនដូចជា New York Times បានឲ្យដឹងថា បន្ទប់សុវត្ថិភាព (Safe Room) ឬវិមានក្រោមដីរបស់លោក ម៉ាឌូរ៉ូ គឺជាបន្ទាយដែកថែបដ៏រឹងមាំបំផុតមួយ ដែលសង់ឡើងដើម្បីការពារលោកពីការធ្វើរដ្ឋប្រហារ ការលបធ្វើឃាត និងសូម្បីតែការវាយប្រហារតាមអាកាសខ្នាតធំពីសហរដ្ឋអាមេរិក។
បន្ទប់សុវត្ថិភាពដែលស្ថិតនៅក្នុងវិមានរបស់លោកម៉ាឌូរ៉ូផ្ទាល់ មិនមែនត្រឹមតែជាបន្ទប់ធម្មតានោះទេ ប៉ុន្តែវាមានស្រោបដោយដែកថែបក្រាស់ៗ ដែលអាចទប់ទល់នឹងគ្រាប់បែក និងការផ្ទុះពីខាងក្រៅបានយ៉ាងមានប្រសិទ្ធភាព។ ទ្វារបន្ទប់នោះមានទម្ងន់ធ្ងន់ណាស់ និងក្រាស់ខ្លាំង រហូតដល់កងទ័ពអាមេរិកត្រូវត្រៀម «ម៉ាស៊ីនកាត់ដែកខ្នាតយក្ស» ដើម្បីកាត់ទម្លុះ ប្រសិនបើលោក ម៉ាឌូរ៉ូ ចូលទៅក្នុងនោះទាន់ពេល។

ក្រៅពីបន្ទប់សុវត្ថិភាពក្នុងវិមាន លោក ម៉ាឌូក៏មានជម្រកក្រោមដីសម្ងាត់ (Bunker) ដែលមានលក្ខណៈពិសេសអស្ចារ្យផងដែរ។ វាមានជម្រៅរហូតដល់ ៤០ ម៉ែត្រ ក្រោមដី និងមានចំនួន ៥ ជាន់។
បន្ទប់មានទំហំប្រហែល ១៥ ០០០ ម៉ែត្រការ៉េ ដែលអាចផ្ទុកមនុស្សបានដល់ទៅ ១៥០ នាក់។ ក្នុងនោះមានស្តុកអាហារសម្រាប់បរិភោគបាន ៤ ខែ និងមានប្រព័ន្ធផលិតអុកស៊ីសែនដោយខ្លួនឯងដែលអាចប្រើប្រាស់បាន ២៥ ថ្ងៃ ទោះបីជាត្រូវគេកាត់ផ្តាច់ខ្យល់ពីខាងក្រៅក៏ដោយ។
លើសពីនេះ ខាងក្នុងនោះមានទាំងកន្លែងហាត់ប្រាណ បន្ទប់បញ្ជាការដែលមានប្រព័ន្ធវីដេអូខនហ្វេរិន (VTC) និងបន្ទប់សម្រាកសម្រាប់មន្ត្រីជាន់ខ្ពស់ទៀតផង។
គេបានរកឃើញអាហារកំប៉ុងគុណភាពខ្ពស់ និងស្រាថ្លៃៗដែលនាំចូលពីអឺរ៉ុប, មានម៉ាស៊ីនចម្រោះខ្យល់កម្រិតមន្ទីរពិសោធន៍ ដែលអាចការពារពីការវាយប្រហារដោយអាវុធគីមី ឬជីវសាស្ត្រ, មានឧបករណ៍សង្គ្រោះបន្ទាន់ ឱសថ និងឈាមបម្រុង ដែលត្រូវនឹងប្រភេទឈាមរបស់លោក ម៉ាឌូរ៉ូ និងក្រុមគ្រួសារ។

យោងតាមរបាយការណ៍ខ្លះ គេបានឃើញមានប្រអប់ដាក់មាសដុំ និងសាច់ប្រាក់ដុល្លារអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលត្រៀមទុកសម្រាប់ប្រើប្រាស់ក្នុងករណីត្រូវភៀសខ្លួនទៅក្រៅប្រទេស។ ក៏មានឯកសារសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងប្រេងកាត និងបញ្ជីឈ្មោះមន្ត្រីជិតស្និទ្ធផងដែរ។
មិនត្រឹមប៉ុណ្ណឹង នៅក្នុងនោះមានស្តុកទុកនូវកាំភ្លើងខ្លី និងកាំភ្លើងស្វ័យប្រវត្តិជាច្រើនដើម ដែលសុទ្ធតែជាប្រភេទទំនើបៗសម្រាប់ការពារខ្លួនក្នុងដំណាក់កាលចុងក្រោយ។
អ្វីដែលពិសេសបំផុត គឺវាមាន ផ្លូវក្រោមដីតភ្ជាប់ដោយផ្ទាល់ ទៅកាន់ចំណតយន្តហោះប្រធានាធិបតីនៅអាកាសយានដ្ឋាន Maiquetía ដើម្បីឲ្យលោកអាចឡើងយន្តហោះភៀសខ្លួនចេញពីប្រទេសបានភ្លាមៗ ក្នុងករណីមានអាសន្ន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


