ព័ត៌មានអន្ដរជាតិ
អ្នកកាសែតហ្វីលីពីន ត្រូវគេបាញ់សុះសាច់ ស្លាប់នៅមុខផ្ទះ
អ្នកកាសែតហ្វីលីពីនម្នាក់ ត្រូវបានគេបាញ់ស្លាប់នៅខាងក្រៅផ្ទះរបស់ខ្លួន ដែលនេះជាការប៉ុនលើកទី ២ ដោយការប៉ុនប៉ងបាញ់សម្លាប់លើរូបលោក បានបរាជ័យម្តងរួចមកហើយនោះ។
ករណីបាញ់សម្លាប់អ្នកកាសែតហ្វីលីពីន កើតឡើងកាលពីព្រឹកថ្ងៃអង្គារ៍ព្រឹក នៅឯខេត្ត Pangasinan ភាគខាងជើងប្រទេស ដោយជនរងគ្រោះឈ្មោះ Virgilio Maganes អាយុ ៦២ឆ្ននាំ ជាអ្នកឆ្លើយឆ្លងតាមវិទ្យុក្នុងស្រុកឈ្មោះថា DWPR ខណៈខ្មាន់កំភ្លើងបានបាញ់មកលើខ្លួនលោកសរុប ៦គ្រាប់ ធ្វើឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង។ នេះបើតាមការអះអាងពីមេប៉ូលិសខេត្ត Pangasinan លោក Christian Alucod ប្រាប់ទៅកាន់ភ្នាក់ងារព័ត៌មាន AFP។

សហព័ន្ធអ្នកសារព័ត៌មានជាតិហ្វីលីពីន NUJP បានថ្កោលទោសទៅលើការបាញសម្លាប់អ្នកកាសែតក្នុងប្រទេសនេះ ដោយអះអាង វាជាករណីទី ១៨ ចាប់តាំងពីលោកប្រធានាធិបតី Rodrigo Duterte ឡើងកាន់អំណាចក្នុង ២០១៦ មក។
NUJP អះអាងថា ការស្លាប់របស់លោក Virgilio គឺបង្ហាញពីនាំឲ្យអ្វីដែលរដ្ឋាភិបាលហ្វីលីពីន តែងលើកឡើងថា ប្រទេសនេះពោរពេញដោយសេរីភាពសារព័ត៌មាន ក្លាយជាសម្តីគ្មានបានការ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ករណីបាញ់សម្លាប់នេះ នៅមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ ហើយបើតាម NUJP វាជាការបាញ់សម្លាប់លើកទី២ មកលើលោក Virgilio ខណៈលើកដំបូងកើតឡើងអំឡុងឆ្នាំ ២០១៦ ប៉ុន្តែជាសំណាងល្អលោក Virgilio អាចរស់រានមានជីវិតដោយសារកាលនោះលោកធ្វើពុតជាស្លាប់។
គួរបញ្ជាក់ថា តាមការវាយតម្លៃរបស់សមាគមអ្នកកាសែតអន្តរជាតិ ហ្វីលីពីន ជាប្រទេសគ្រោះថ្នាក់បំផុតសម្រាប់អ្នកសារព័ត៌មាន ខណៈឃាតកភាគច្រើន តែងមានសេរីភាពក្រោយការប្រព្រឹត្តអំពើឃាតកម្មនេះរួច៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


