ព័ត៌មានជាតិ
រោងចក្រដំឡើងរថយន្ត BYD នៅខេត្តព្រះសីហនុបញ្ចប់ការសាងសង់ ឈានទៅដំណើរការដំឡើងលក់លើទីផ្សារ
រោងចក្រដំឡើងរថយន្ត BYD នៅខេត្តព្រះសីហនុបានបញ្ចប់ការសាងសង់ ខណៈកាលពីចុងសប្តាហ៍នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះពិនិត្យទីតាំងដំណើរការខ្សែសង្វាក់ផលិតកម្មរោងចក្រដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។
ក្នុងឱកាសចុះពិនិត្យនេះ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វត្តមានរបស់ក្រុមហ៊ុនខ្នាតយក្សដូចជា BYD គឺជាភស្តុតាងមិនអាចប្រកែកបានដែលបង្ហាញថា កម្ពុជាគឺជាគោលដៅវិនិយោគដ៏មានសក្តានុពល សុវត្ថិភាព និងផ្ដល់ផលចំណេញខ្ពស់។
ការចុះពិនិត្យដោយផ្ទាល់នាឱកាសនេះ ក៏ជាការផ្ញើសារយ៉ាងរឹងមាំទៅកាន់វិនិយោគិនអន្តរជាតិថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែនៅកៀកកិត និងត្រៀមខ្លួនជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ដើម្បីឱ្យការវិនិយោគនៅកម្ពុជាទទួលបានជោគជ័យ និងមាននិរន្តរភាព។ លោក ស៊ុន ចាន់ថុលបន្ថែម។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា តាមរយៈវត្តមានក្រុមហ៊ុន BYD នឹងពាំនាំនូវបទពិសោធន៍វិជ្ជមានក្នុងការវិនិយោគនៅកម្ពុជា ទៅផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍ធុរកិច្ច និងបណ្តាញទំនាក់ទំនងវិនិយោគរបស់ខ្លួនបន្ថែមទៀត។
បើតាមលោក ស៊ុន ចាន់ថុល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងបន្តតួនាទីជាអ្នកសម្របសម្រួលការងារវិនិយោគដ៏ល្អ សម្រាប់រាល់គ្រប់ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ក៏ដូចជាសម្រាប់ក្រុមហ៊ុន BYD ផ្ទាល់តាំងពីដើមរៀងមក។ លើសពីនេះ លោកនឹងយកបទពិសោធន៍នៃការសម្របសម្រួលជូនក្រុមហ៊ុន BYD ធ្វើជាគំរូដើម្បីពង្រឹងប្រសិទ្ធភាពសេវាវិនិយោគ សម្រាប់ក្រុមហ៊ុនផ្សេងៗទៀតនាពេលអនាគត។






ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីក៏ផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមហ៊ុន ដើម្បីបានជាមូលដ្ឋានពិចារណា ក្នុងការផ្តល់តម្លៃបន្ថែមដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងការពង្រីកផលិតកម្ម ដោយបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញវត្ថុធាតុដើម ឬគ្រឿងបន្លាស់មួយចំនួនដែលផលិតរួចជាស្រេចនៅក្នុងស្រុក ដើម្បីគាំទ្រដល់សហគ្រាសក្នុងស្រុក និងកាត់បន្ថយការនាំចូល និងជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបន្ថែមវគ្គផលិតកម្មផ្សេងៗទៀត (Production Process) នៅក្នុងរោងចក្រនៅកម្ពុជាឱ្យកាន់តែសម្បូរបែប ដើម្បីបង្កើតតម្លៃបន្ថែមខ្ពស់, បង្កើនការផ្ទេរចំនេះដឹងបច្ចេកវិទ្យា និងបង្កើតឱកាសការងារបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


