Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​ចាប់ផ្ដើមសាងសង់ផ្លូវរថភ្លើង តភ្ជាប់ទៅចិន តម្លៃរាប់ពាន់លាន​ដុល្លារ

បានផុស

នៅ

រដ្ឋាភិបាលបាន​វៀតណាមបាន​ឱ្យដឹងថា វៀតណាម​​កាលពីថ្ងៃសុក្រ ​បាន​ចាប់ផ្តើម​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ជាច្រើន រួម​ទាំង​ស្ថានីយ​ផ្លូវរថភ្លើង​ត​ភ្ជាប់​ទៅចិន ដែលមាន​តម្លៃរាប់់ពាន់ដុល្លារ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន​ក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចាប់ផ្ដើមការសាងសង់នេះ ធ្វើឡើងចំពេល​ប្រទេសវៀតណាម ដែលគេចាត់់ទុកថាជា «មជ្ឈមណ្ឌល​ផលិតកម្ម​នៅ​អាស៊ីអាគ្នេយ៍» នោះ​ បាន​បង្កើន​ការវិនិយោគ​សាធារណៈ​ឱ្យក្លាយ​ជា​កម្លាំង​ចលករ​សំខាន់​មួយ​សម្រាប់​កំណើន​សេដ្ឋកិច្ច ដែល​មាន​គោលដៅលើស ៨% សម្រាប់​ឆ្នាំ​នេះ និង​លើស​ពី ១០% នៅ​ឆ្នាំ ២០២៦។

ផ្លូវរថភ្លើង ដែលមាន​ប្រវែង ៣៩១ គីឡូម៉ែត្រ មាន​តម្លៃ ៧,៧២ ប៊ីលាន​ដុល្លារ និងតភ្ជាប់ពីទីក្រុងព្រំដែន Lao Cai កាត់ទីក្រុងហាណូយ ឆ្ពោះទៅទីក្រុងកំពង់ផែ Haiphong នៅភាគខាងជើង​វៀតណាម។

គម្រោងដដែលរំពឹងថានឹង​បញ្ចប់ការសាងសង់នៅឆ្នាំ ២០៣០ ដោយ​គ្រោងផ្លូវនឹង​ចាប់ផ្ដើមការ​សាង​សង់​នៅ​ឆ្នាំក្រោយ។ វៀតណាមបាននិយាយនៅដើមឆ្នាំនេះថា ខ្លួននឹងទទួលបានប្រាក់កម្ចីពី​រដ្ឋាភិបាល​ចិន​សម្រាប់គម្រោង​ដដែល។

​វារំពឹងថានឹង​ក្លាយជាផ្នែកមួយ​នៃផែនការចំណាយដ៏ធំមួយ ដែលពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ២៣៤ ​ក្នុងតម្លៃវិនិយោគសរុប ១២៩,២៣ ប៊ីលាន​ដុល្លារ ដោយ​ ១៨% មានមូលនិធិពីរដ្ឋ និងនៅសល់ប៉ុន្មាន មានពី​ប្រភព​ផ្សេងៗ រួមទាំងវិស័យឯកជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម