Connect with us

ព័ត៌មានជាតិ

បន្លែ ត្រី សាច់ នៅតែសម្បូរគ្រប់គ្រាន់ ដាក់លក់នៅ​ផ្សារចុងសប្តាហ៍ខេត្តបាត់ដំបង

បានផុស

នៅ

កសិកររស់នៅ​តាម​បន្ទាត់​ព្រំដែន​តាមស្រុក​មួយ​ចំនួនក្នុង​ខេត្ត​បាត់ដំបង​​នៅតែ​បន្ត​ប្រមូលផលដំណាំ​កសិកម្ម​ចូលទីផ្សារ បើទោះបីមានការគម្រាមកំហែងពីការឈ្លានពាន​របស់ថៃ​ដោយប្រយោលក៏ដោយ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំឡូត និងស្រុកសំំពៅលូនប្រាប់​ថា ទោះបី​ក្នុង​ភូមិសាស្រ្ត​ស្រុក​តាមព្រំដែន​ក្នុងខេត្តបាត់ដំបងរង​ការ​បាញ់ផ្លោងពីសៀមឈ្លានពាន​ ប៉ុន្តែពលរដ្ឋ​នៅតែ​ខិតខំ​ប្រមូល​ផលដំណាំ​​កសិកម្ម​ដើម្បី​រកចំណូលផ្គត់ផ្គង់គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីកសិកម្មខេត្តបាត់ដំបង​បានឲ្យដឹងថា សម្រាប់កសិករដែលប្រកបរបរដាំបន្លែ​នៅតាមស្រុកជាប់ព្រំដែន ក៏នៅតែប្រមូល​ផល​ចូលទីផ្សារជាធម្មតា ខណះខេត្តបាត់ដំបងរហូតមកដល់ពេលនេះមិនមានការខ្វះខាតបន្លែ​ត្រីសាច់នោះទេ គឺកសិករធ្វើការដាំដុះធម្មតា។

បើតាមមន្ត្រីពាណិជ្ជកម្មខេត្ត បន្លែ ត្រី សាច់ ដែលដាក់លក់លើទីផ្សារចុងសប្តាហ៍មានអតិថិជនច្រើនបានគាំទ្រពីមួយសប្តាហ៍​ទៅមួយសប្តាហ៍ ហើយអតិថិជនមួយចំនួនក៏បានទិញច្រើនដើម្បីយកទៅរក្សាទុក ទម្រាំដល់ចុងសប្តាហ៍បន្តទៀត ដោយសារតែបន្លែមានអនាម័យល្អបានដាំដុះដោយសហគមន៍កសិកម្ម ប្រាកដដោយគុណភាពខ្ពស់តាមស្តង់ដា និងតាមការត្រួតពិនិត្យយ៉ា ងច្បាស់លាស់ពីមន្ត្រីកសិកម្មខេត្ត៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម