ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងនឹងវែកមុខមន្ត្រីការពារជាតិ ដែលពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹកឆ្នាំ២០២៤
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសនាថ្ងៃទី២២ធ្នូនេះថា ខ្លួនកំពុងស្វែងរកការដាក់វិន័យលើមន្ត្រីប្រហែល១០នាក់ រួមទាំងបុគ្គលិកយោធាផងដែរ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការចូលរួមក្នុងសេចក្តីប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូឆ្នាំ២០២៤ ដោយអតីតប្រធានាធិបតី Yoon Suk Yeol។

យោងតាម Korea Herald ចំណាត់ការនេះបានកើតឡើងបន្ទាប់ពីការបង្កើតក្រុមការងារពិសេសមួយរបស់ក្រសួងការពារជាតិ ក្រោមរដ្ឋបាលរបស់ប្រធានាធិបតី Lee Jae Myung ដែលជាផ្នែកមួយនៃការស៊ើបអង្កេតយ៉ាងទូលំទូលាយពាសពេញរដ្ឋាភិបាល ចំពោះការប្រព្រឹត្តខុសដែលពាក់ព័ន្ធនឹងក្រឹត្យច្បាប់អាជ្ញាសឹក ដែលបាននាំឲ្យលោក Yoon ត្រូវបានដកចេញពីតំណែង។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី Chung Bin-na បាននិយាយថា សវនកម្មផ្ទៃក្នុងដែលបានធ្វើឡើងកាលពីដើមឆ្នាំនេះ កំពុងត្រូវបានពិនិត្យឡើងវិញដោយអង្គភាពស៊ើបអង្កេត និងវិភាគដែលទើបនឹងបង្កើតថ្មី ដោយករណីនីមួយៗនឹងត្រូវបញ្ជូនទៅដាក់វិន័យជាបន្តបន្ទាប់ នៅពេលដែលការត្រួតពិនិត្យត្រូវបានបញ្ចប់។
លោកស្រីបានបន្តថា ព័ត៌មានលម្អិតអំពីបុគ្គលដែលពាក់ព័ន្ធ និងការចោទប្រកាន់ជាក់លាក់ នឹងត្រូវបង្ហាញជាសាធារណៈ បន្ទាប់ពីការបញ្ជូនសំណុំរឿងជាផ្លូវការទៅកាន់គណៈកម្មាធិការវិន័យ។
ក្រសួងការពារជាតិបានដំណើរការក្រុមការងារដែលមានសមាជិក៥៣នាក់ ចាប់តាំងពីចុងខែវិច្ឆិកាមក ដែលនេះគឺជាក្រុមការងារធំបំផុតក្នុងចំណោមក្រុមការងាររាប់សិបដែលត្រូវបានបង្កើតឡើងនៅតាមស្ថាប័នរដ្ឋាភិបាល ដើម្បីស៊ើបអង្កេតលើព្រឹត្តិការណ៍ច្បាប់អាជ្ញាសឹកនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


