Connect with us

សន្តិសុខសង្គម

អគ្គិភ័យកំពុងឆេះអគាររោងចក្រផលិតបារីមួយកន្លែងនៅស្រុកបាទី ខណៈមន្ត្រីជំនាញកំពុងទប់ស្កាត់មិនឲ្យរាលដាល

បានផុស

នៅ

អគាររោងចក្រផលិតបារីមួយកន្លែងស្ថិតក្នុងភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង ខណៈមន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បាននិងកំពុងអន្តរាគមន៍បាញ់ពន្លត់ដើម្បីទប់ស្កាត់កុំឲ្យរាលដាលទៅអគារផ្សេងទៀត។ តាមមន្ត្រីជំនាញ ករណីអគ្គិភ័យនេះ បានកើតឡើងតាំងពីវេលាម៉ោង៣និង៤៥នាទីទាបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ហ៊ុន ហែម នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៣ធ្នូនេះថា អគាររោងចក្រដែលត្រូវបានអគ្គិភ័យឆាបឆេះនេះមានទំហំ១០០ម៉ែត្របួនជ្រុង មានថៅកែជាជនជាតិចិន និងត្រូវបានអណ្ដាលភ្លើងលេបត្របាក់ស្ទើរទាំងស្រុងទៅហើយ។ នាយការិយាល័យ បន្ថែមថា គិតរហូតមកដល់ម៉ោងជាង៧ព្រឹកនេះ អគ្គិភ័យនៅមិនទាន់គ្រប់គ្រងបានទាំងស្រុងនៅឡើយទេ ខណៈកម្លាំងជំនាញបានប្រើរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងបាញ់ទឹកទប់ស្កាត់ដើម្បីកុំឲ្យរាលដាលទៅអគារផ្សេងទៀត។

ចំពោះមូលហេតុនៃការឆាបឆេះនេះ លោកវរសេនីយ៍ឯក ហ៊ុន ហែម នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បញ្ជាក់ថា គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ហើយក្នុងហេតុការណ៍នេះ ក៏មិនបណ្ដាលឲ្យមានកម្មករខ្មែរ ឬជនជាតិចិនណាម្នាក់រងរបួសនោះដែរ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម