ព័ត៌មានអន្ដរជាតិ
នៅថៃ មន្ត្រីនិងពលរដ្ឋមួយចំនួន កំពុងខឹងលោក ត្រាំ
ពលរដ្ឋថៃនិងមន្ត្រីមួយចំនួន ដែលធ្លាប់តែសើចចំអកនិងមើលងាយកម្ពុជា ហើយអួតក្អេងក្អាង អំពីការវាយប្រហារដោយយន្តហោះចម្បាំង F-16 ពេលនេះត្រូវស្ពឹកមុខវិញហើយ ក្រោយប្រធានាធិបតីមហាអំណាចអាមេរិក ដូណាល់ ត្រាំ បកស្បែកមុខ ដោយលោកនិយាយច្បាស់ៗជាសាធារណៈថា ថៃជាអ្នកចាប់ផ្តើមសង្គ្រាមមុនលើកម្ពុជា។

ប្រាប់ទៅអ្នកសារព័ត៌មាន នៅឯភូមិគ្រឹះ Mar-a-Lago ក្នុងរដ្ឋហ្វ្លរីដា កាលពីថ្ងៃអង្គារទី២៣ខែធ្នូឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក បានចាត់ទុកការឈ្លានពាននេះថាជាសង្គ្រាមមួយក្នុងចំណោមសង្គ្រាមចំនួន៨ ដែលរដ្ឋបាលរបស់លោកបានចូលរួមអន្តរាគមន៍។
ប្រមុខសេតវិមានថ្លែងថា៖ «ថៃកំពុងតែចាប់ផ្តើមធ្វើឲ្យប្រសើរឡើងវិញហើយ។ អ្នកដឹងទេ ពួកគេបានចាប់ផ្តើមសង្គ្រាមជាមួយកម្ពុជា ពួកគេបានចាប់ផ្តើមវាឡើងវិញ ប៉ុន្តែខ្ញុំគិតថា យើងកំពុងគ្រប់គ្រងបញ្ហានោះបានយ៉ាងល្អប្រសើរហើយ»។ ការអត្ថាធិប្បាយរបស់លោកត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសថៃគឺជាអ្នកឈ្លានពានកម្ពុជាមុន។
សម្តីរបស់លោកត្រាំ ធ្វើឲ្យមជ្ឈដ្ឋានក្នុងប្រទេសនៅមិនសុខ ដោយចេញមកប្រតិកម្មទាំងមន្ត្រីនិងរាស្រ្តហើយជះកំហឹងខ្លាំងៗដាក់ប្រធានាធិបតីអាមេរិក។ សារព័ត៌មានថៃជាច្រើនបានយកសម្តីលោកត្រាំទៅផ្សាយ ហើយក្នុងនោះ គេឃើញមានពលរដ្ឋថៃភ្លូកទឹកភ្លូកដី ចូល Comment ស្តីបន្ទោសមេដឹកនាំសេតវិមាន ដែលថា កាន់ជើងកម្ពុជា។

ក្នុង Comment ខ្លះ ពលរដ្ឋថៃ ប្រាប់ឲ្យលោកត្រាំ កុំមកចេះដឹង ព្រោះរឿងនេះមិនមែនរឿងរបស់អាមេរិកទេ។ Comment ខ្លះទៀតបានស្តីឲ្យលោកត្រាំ ថា កុំចូលពាក់ព័ន្ធអីព្រោះនេះជាជម្លោះរវាង២ភាគីគឺថៃនិងកម្ពុជា ដ្បិតតែការពិតគឺថៃជាអ្នកឈ្លានពានកម្ពុជា ក៏ដោយ។ មិនត្រឹមប៉ុណ្ណឹង មានអ្នកខ្លះទៀតភូតកុហកថា កម្ពុជាជាអ្នកបាញ់មុននិងជាអ្នករំលោភបំពានដីថៃ ទាំងដែលគ្រប់យ៉ាងត្រូវបានលោកត្រាំដឹងអស់ទៅហើយថា ថៃទេដែលជាអ្នកខុសក្នុងរឿងនេះ។
កុំថាឡើយពលរដ្ឋ សូម្បីរដ្ឋមន្ត្រីការពារជាតិថៃ ក៏ចេញមុខដើរតួកម្សត់ដែរ ដោយនិយាយថា គ្មាននរណាកាន់ជើងថៃសោះ ថៃជាអ្នករងគ្រោះ។
យ៉ាងណា ពេលនេះអន្តរជាតិដឹងឮអស់ទៅហើយថា អ្នកណាជាជនរងគ្រោះពិតប្រាកដ! ច្បាស់ណាស់ ថៃជាអ្នកឈ្លានពានកម្ពុជា ហើយកម្ពុជា នឹងទទួលបានយុត្តិធម៌ក្នុងពេលឆាប់ៗ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


