ព័ត៌មានជាតិ
កីឡាករ ពេជ្រ សម្បត្តិ៖ បានទាំងអាវគុនខ្មែរ បានទាំងជួយជនភៀសសឹក អាចមកទិញនៅមុខពហុកីឡដ្ឋានជាតិ
ចលនាសប្បុរសធម៌មានគ្រប់ទិសទីប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋានបានរួមគ្នាគ្រប់វិធីជួយដល់ជួយដល់ជនភៀសសឹក និងវីរកងទ័ព ស្របពេលខាងប្រដាល់មានកីឡាករជាច្រើនប្រកាសដល់អ្នកគាំទ្រឲ្យជួយទិញអាវគុនខ្មែរដើម្បីបរិច្ចាគថវិកាជួយដល់អ្នកនៅសមភូមិ។

កីឡាករ លន បញ្ញា
កីឡាករ ពេជ្រ សម្បត្តិ ពេជ្រ សឹង្ហៈ លន បញ្ញា និងអ្នកប្រដាល់ជាច្រើនទៀត បានអំពាវនាវដល់មហាជនដែលស្រឡាញ់គាំទ្រវិស័យប្រដាល់គុនខ្មែរទាំងអស់បើចង់បានអាវមានរូបក្រុមគុនខ្មែរស្អាតៗអាចមកទិញនៅមុខពហុកីឡដ្ឋានជាតិបាននៅពេលនេះ។
ការជួយទិញរបស់មហាជនគឺដូចជាបានជួយឧបត្ថម្ភជាថវិកាដល់ជនភៀសសឹក និងវីរកងទ័ពដែលនៅឈរជើងតាមបណ្ដោយព្រំដែនពិសេសកំពុងច្បាំងទប់ទល់ជាមួយសត្រូវឈ្លានពាននៅពេលនេះផងដែរ។ ទិញបានទាំងអាវគុនខ្មែរ និងបានជួយដល់វីរកងទ័ព ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ។

ក្រុមគុនខ្មែរ
បញ្ជាក់ដែរថា នេះជាលើកទី២ ហើយដែលប្រទេសសៀមបានឈ្លានពានមកលើកម្ពុជា។ ការឈ្លាននេះចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២៤ ខែធ្នូ នេះនៅមិនទាន់បានបញ្ឈប់សកម្មភាពឃោរឃៅមកលើកម្ពុជានោះទេ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


