ព័ត៌មានអន្ដរជាតិ
ខេត្តភាគខាងត្បូងចំនួន៧របស់ថៃ ប្រឈមហានិភ័យនៃទឹកជំនន់ និងបំណាក់ដី
នាយកដ្ឋានឧតុនិយមថៃបានព្រមានពីស្ថានភាពភ្លៀងធ្លាក់ពីកម្រិតខ្លាំងទៅខ្លាំងបំផុត និងមានខ្យល់បោកបក់នៅទូទាំងខេត្តភាគខាងត្បូងចំនួន៧ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ ដែលបង្កឲ្យមានហានិភ័យនៃទឹកជំនន់ឆាប់រហ័ស ការហក់ឡើងនៃទឹកទន្លេ និងការបាក់ដីនៅតំបន់ភ្នំ។

យោងតាម Khaosod នៅក្នុងព្រឹត្តិបត្រព័ត៌មានដែលចេញដោយមជ្ឈមណ្ឌលឧតុនិយមភាគខាងត្បូង អាជ្ញាធរបានលើកឡើងថា ខ្យល់មូសុងភាគឦសានដែលកំពុងមានឥទ្ធិពលខ្លាំង កំពុងគ្របដណ្តប់លើឈូងសមុទ្រថៃ បណ្តាខេត្តភាគខាងត្បូង និងសមុទ្រអង់ដាម៉ង់ ដែលនាំមកនូវភ្លៀងធ្លាក់កាន់តែខ្លាំង ជាពិសេសនៅប៉ែកខាងកើតនៃតំបន់ភាគខាងត្បូង។
នៅថ្ងៃទី២៥ ខែធ្នូ ភ្លៀងធ្លាក់ពីកម្រិតខ្លាំងទៅខ្លាំងបំផុត ត្រូវបានព្យាករថានឹងកើតមាននៅផ្នែកខ្លះនៃខេត្ត Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala និង Narathiwat។ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ តំបន់ដែលរងផលប៉ះពាល់ត្រូវបានរំពឹងថានឹងរីករាលដាលបន្ថែមដល់ខេត្ត Surat Thani រួមជាមួយខេត្តដែលបានរៀបរាប់ខាងលើផងដែរ។
នាយកដ្ឋានបានជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដោយព្រមានថា ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាអាចបង្កឲ្យមានទឹកជំនន់ឆាប់រហ័ស ការហូរយ៉ាងគំហុកនៃទឹក និងការបាក់ដី ជាពិសេសនៅតំបន់ដីភ្នំ។
ស្ថានភាពតាមលំហសមុទ្រក៏ត្រូវបានរំពឹងថានឹងមានសភាពអាក្រក់ផងដែរ។ រលកសមុទ្រនៅផ្នែកខាងក្រោមនៃឈូងសមុទ្រថៃ ត្រូវបានព្យាករថាអាចឡើងដល់កម្ពស់ប្រហែល២ម៉ែត្រ ហើយអាចខ្ពស់ជាងនេះក្នុងកំឡុងពេលមានផ្គររន្ទះ។ អ្នកនេសាទ និងអ្នកបើកបរទូកតូចៗត្រូវបានណែនាំឲ្យបង្កើនការប្រុងប្រយ័ត្ន និងជៀសវាងការធ្វើដំណើរតាមសមុទ្រក្នុងតំបន់ដែលមានព្យុះ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


