សុខភាព
អ្នកជំងឺលើសឈាម ប្រឈមស្លាប់ដោយវីរុសកូវីដ-១៩ខ្លាំងជាងគេ
ប្រុងប្រយ័ត្នឲ្យមែនទែន ពិសេសអ៊ំៗចាស់ៗ ព្រោះគ្រូពេទ្យចិននៅអ៊ូហាន អះអាងថា អ្នកជំងឺលើសឈាម ប្រឈមហានិភ័យស្លាប់ដោយសារវីរុស Covid-19 ជាងអ្នកជំងឺផ្សេងៗ។

គ្រូពេទ្យចិន ជំនាញព្យាបាលអ្នកជំងឺ Covid-19 ដែលចូលរួមក្នុងយុទ្ធនាការព្យាបាលចាប់តាំងពីពាក់កណ្តាលខែមករា ឲ្យដឹងថា អ្នកមានជំងឺលើសឈាម អាចនឹងប្រឈមហានិភ័យស្លាប់ ខ្ពស់ជាក្រុមអ្នកជំងឺផ្សេងៗទាំងអស់។
បើទោះការស្រាវជ្រាវផ្សេងៗ នៅមិនទាន់ចេញផ្សាយសាធារណៈនៅឡើយក្តី ប៉ុន្តែវេជ្ជបណ្ឌិត Du Bin អ្នកឯកទេសព្យាបាលជាន់ខ្ពស់ នៃសាលាវេជ្ជសាស្ត្រ Peking Union Medical College Hospital ក្រុងប៉េកាំង ដែលពេលនេះកំពុងព្យាបាលអ្នកជំងឺក្នុងទីក្រុងអ៊ូហាន កត់សំគាល់ឃើញថា អ្នកមានជំងឺលើសឈាម នៅពេលឆ្លងវីរុស Covid-19 អាចនឹងធ្លាប់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់ ក្នុងអត្រាខ្ពស់ខ្លាំង ជាងអ្នកមានជំងឺផ្សេងៗ។

តាមការបញ្ជាក់របស់គ្រូពេទ្យ ក្នុងចំណោមអ្នកស្លាប់នៅអ៊ូហានអំឡុងខែមករា សរុប ១៧០នាក់ ជិតពាក់កណ្តាល ជាអ្នកមានជំងឺលើសឈាម។
លោកថា លោកធ្លាប់ប្រាប់វេជ្ជបណ្ឌិតជាច្រើននូវអ្វីលោកបានកត់សម្គាល់ គឺជំងឺលើសឈាម ជាកត្តាគ្រោះថ្នាក់បំផុតមួយ ហើយបើទោះជាមិនទាន់មានការអះអាងជាក់លាក់ក៏ពិតមែន តែក្រុមគ្រូពេទ្យជាច្រើន សុទ្ធតែជឿថា លើសឈាម អាចជាកត្តាសំខាន់បំផុត នាំឲ្យអ្នកឆ្លងវីរុស ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងឈានដល់ស្លាប់តែម្តង។

ស្របពេលដែលវីរុស កំពុងវាយប្រហារខ្លាំងនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ពិសេសប្រទេសអ៊ីតាលី ក្រុមគ្រូពេទ្យជាច្រើន បានកំពុងពុះពារព្យាបាលលើអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ក្នុងចំណោមអ្នកជំងឺជាង ១១ម៉ឺននាក់ ដែលឆ្លងមេរោគ ខណៈការយល់ច្បាស់ពីមូលហេតុជំងឺ និងកំណត់កត្តាប្រឈមចម្បងឲ្យបានជាក់លាក់ សុទ្ធតែជាគន្លឹះស្នូលសម្រាប់ពិភពលោកទាំងមូល បញ្ចប់វិបត្តិជំងឺឆ្លងដែលបានសម្លាប់មនុស្សជាង ៤ ០០០នាក់ នៅពេលនេះបាន។
ការសិក្សាធំមួយ កំពុងធ្វើឡើងជាមួយអ្នកឆ្លងវីរុសក្នុងប្រទេសចិន ប្រមាណជាង ១ ៥០០នាក់ អាចនឹងផ្តល់ចម្លើយឲ្យក្រុមគ្រូពេទ្យ ខណៈវីរុស អាចធ្វើឲ្យ ៦% ក្នុងចំណោមអ្នកជំងឺទាំងអស់ ធ្លាក់ខ្លួនធ្ងន់ធ្ងរភា្លមៗ។ វេជ្ជបណ្ឌិត Du Bin បញ្ជាក់ថា សម្រាប់ពេលនេះ ក្រុមគ្រូពេទ្យ កំពុងយកចិត្តទុកដាក់ខ្លាំង ចំពោះអ្នកឆ្លងវីរុសដែលមានជំងឺលើសឈាម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្វីទៅជាជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម!
ចុចអាន៖ កូវីដ-១៩មិនត្រឹមតែបង្កបញ្ហាផ្លូវដង្ហើម នៅអាចបំផ្លាញប្រព័ន្ធប្រសាទថែមទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


