ជីវិតកម្សាន្ដ
Peypey Dy ខ្លាចនឹងប្រយោគ ៣ម៉ាត់ “លេបជំនួយ ជួយតែអ្នកល្បី ជួយតែខាងនោះ”
Peypey Dy ជាថ្មីម្តងទៀត បានបង្ហាញអារម្មណ៍ហាក់មិនសប្បាយចិត្ត បន្ទាប់ពីមានការលេចឮពាក្យរិះគន់របស់បុគ្គលមួយចំនួនតូចជុំវិញសកម្មភាពនៃការចុះជួយបងប្អូនជនភៀសសឹក និងវីរកងទ័ពនៅតាមព្រំដែនដោយមានមតិលើកឡើងថាមូលនិធិ “លេបជំនួយ ជួយតែអ្នកល្បី”។

បើតាមការកត់សម្គាល់លោក Peypey Dy រហូតមក ដល់ពេលនេះកំពុងបង្ហាញសកម្មភាពយ៉ាងសកម្មជាមួយក្រុមការងារ ក្នុងការចាត់ចែងថវិកាមូលនិធិរៀបចំជាស្បៀងអាហារ សម្ភារ:ផ្សេងៗ ព្រមទាំងថវិកាចុះទៅជួយដល់វីរកងទ័ពជួរមុខនិងបងប្អូនគ្រួសារភៀសសឹកតាមតំបន់នីមួយៗ។
ទោះបីយ៉ាងណា សកម្មភាពនេះត្រូវបានមហាជនជាច្រើនបានបង្ហាញការគាំទ្រ និងកោតសរសើរ ដែលលោក និងក្រុមមូលនិធិខ្មែររួបរួមខំចំណាយទាំងពេលវេលានិងកំលាំងកាយចិត្ត ដើម្បីចូលរួមជួយប្រទេសជាតិ។ ប៉ុន្តែអ្វីដែលធ្វើឱ្យលោកឆ្អែតចិត្តនោះគឺមានពាក្យថាលោក “លេបជំនួយ ជួយតែអ្នកល្បី”។
លោក Peypey Dy បានរៀបរាប់ខ្លឹមសារខ្លីថា “ពាក្យដែលគួរអោយខ្លាចបំផុតក្នុងពេលនេះគឺ ១.លេបជំនួយ, ២.ជួយតែអ្នកល្បី និង៣.ជួយតែខាងនោះ ខ្ញុំខំរួចហើយ”។ ទន្ទឹមក៏មានមតិមួយចំនួនបានលើកទឹកចិត្តកុំឱ្យ Peypey Dy គិតចំពោះការគិតអវិជ្ជមានរបស់បុគ្គលទាំងនោះផងដែរ។
អ្នកគាំទ្របានលើកឡើងថា សំខាន់បងបានធ្វេីហេីយទោះអ្នកផ្សេងគិតបែបណាស្រេចតែគេទៅបងអំពេីល្អមិនសាបសូន្យ គាំទ្របងធ្វេីបន្តទៀតដេីម្បីប្រទេសជាតិយេីង(បេីយេីងជួយចេញពីចិត្តហេីយយេីងច្បាស់ខ្លួនឯងអ្នកដទៃគិតបែបណាមិនសំខាន់ទេបង ល្អអាក្រក់មិនយូរទេគេនិងដឹងហេីយបងសំខាន់យេីងមានចំណែកចូលរួមជួយជាតិទោះមិចក៏អស់ចិត្ត។
គិតមកដល់ពេលនេះ គឺជាងកន្លះខែកន្លងមកហើយដែល Peypey Dy និង ក្រុមការងារបានបង្ហាញសកម្មភាពយ៉ាងសកម្មចំណាយទាំងកម្លាំងស្មារតី ថវិកាផ្ទាល់ខ្លួន ព្រមទាំងធ្វើជាមូលនិធិសម្រាប់ទ្រទ្រង់បង ប្អូនភៀសសឹកនិងវីរកងទ័ពជួរមុខតាមព្រំដែន។ ក្រៅពីចែកជូនអំណោយដល់ជនភៀសសឹក និងកងទ័ពជួរមុខលោកក៏បានរៀបចំជាអំណោយ និងថវិកាបន្តដំណើរទៅជួយគ្រួសារវីរ:កងទ័ពពលីផងដែរ៕ ដោយ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


