ជីវិតកម្សាន្ដ
Peypey Dy និងក្រុមការងារមូលនិធិខ្មែររួបរួម ទទួលបានសារបង្ហាញទំហំចិត្ត
តាមរយៈបេះដូងមនុស្សធម៌លើសកម្មភាពមនុស្សធម៌កន្លងមក ជាមួយក្រុមការងារមូលនិធិខ្មែររួបរួម លោក Sem Longdy ដែលមហាជនស្គាល់ថា Peypey Dy ទទួលបានការអរគុណ និងក្តីមោទនៈជាខ្លាំងពីមហាជន។
ក្នុងចំណោមនោះ មានសារបង្ហាញទឹកចិត្តមួយក្នុងនាមជាអ្នកមានភក្តីភាពចំពោះជាតិមួយរូបដែរ ម្ចាស់គណនីហ្វេសប៊ុក Hallow Sukubusu បានរៀបរាប់ទៅកាន់ Peypey Dy ដូច្នេះថា “ខ្ញុំសូមសម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅពីបេះដូងចំពោះបង។ អ្វីដែលបងបានធ្វើ មិនមែនជារឿងធម្មតានោះទេ ប៉ុន្តែជាការសម្រេចចិត្តដ៏ធំធេង ដែលបង្ហាញពីចិត្តសុប្បុរស សេចក្តីមេត្តាករុណា និងភាពក្លាហានក្នុងការឈរជាមួយប្រទេសជាតិ”។

តាមរយៈសំណេរពីគណនីហ្វេសប៊ុក Hallow Sukubusu បានរៀបរាប់ថា “ខ្ញុំសូមសម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅពីបេះដូងចំពោះបង។ អ្វីដែលបងបានធ្វើ មិនមែនជារឿងធម្មតានោះទេ ប៉ុន្តែជាការសម្រេចចិត្តដ៏ធំធេង ដែលបង្ហាញពីចិត្តសុប្បុរស សេចក្តីមេត្តាករុណា និងភាពក្លាហានក្នុងការឈរជាមួយប្រទេសជាតិ”។
ក្នុងសំណេរនេះ រៀបរាប់ថា “ចាប់តាំងពីថ្ងៃទី ១១ មក បងបានសម្រេចចិត្តបិទហាង និងផ្អាកអាជីវកម្មផ្ទាល់ខ្លួនជាបណ្តោះអាសន្ន ដើម្បីបើកការទទួលបរិច្ចាគ និងផ្តោតលើការជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ និងបងៗវីរកងទ័ព ដែលកំពុងប្រឈមនឹងការលំបាក ឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន ការលះបង់នេះ មិនត្រឹមតែជាការជួយសង្គមប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញថា បងបានដាក់ផលប្រយោជន៍របស់ជាតិ និងប្រជាជន លើសពីផលប្រយោជន៍ផ្ទាល់ខ្លួន។ អ្វីដែលធ្វើឱ្យខ្ញុំ និងមនុស្សជាច្រើនមានការគោរពបងកាន់តែខ្លាំង គឺនេះជាលើកទីពីរហើយ ដែលបងបានធ្វើសេចក្តីសម្រេចចិត្តដ៏ធំនេះ ដើម្បីបើកការទទួលបរិច្ចាគម្តងទៀត”។
ម្ចាស់សំណេរនេះ ក៏បានបង្ហាញការកោតសរសើរចំពោះ Peypey Dy ផងដែរ ចំពោះការកសាងថាមពលដ៏វិជ្ជមាន បន្តជួយដល់ពលរដ្ឋភៀសសឹកខ្មែរ និងវីរកងទ័ព បើទោះបីជាបានប្រឈមនឹងពាក្យស្តីបន្ទោស ការរិះគន់ និងការស្អប់ខ្ពើមពីមនុស្សមួយចំនួនក្តី ខណៈនៅតែមានកម្លាំងចិត្តឈរជាប់នឹងជំនឿរបស់ខ្លួន ហើយបន្តប្រយុទ្ធដើម្បីជាតិ និងប្រជាជនខ្មែរ។
ភាពរឹងមាំ និងភាពមិនចុះចាញ់របស់ Peypey Dy ធ្វើឱ្យម្ចាស់គណនីហ្វេសប៊ុក Hallow Sukubusu ចាត់ទុកថាជារឿងដែលគួរឱ្យកោតសរសើរយ៉ាងខ្លាំង និងគូសបញ្ជាក់ថា “ក្នុងនាមជាសមាជិកនៃសហគមន៍ LGBTQ+ បងបានបង្ហាញឱ្យសង្គមទាំងមូលឃើញថា សហគមន៍នេះពោរពេញដោយសេចក្តីស្រលាញ់ មនុស្សធម៌ និងភាពទទួលខុសត្រូវ។
ម្ចាស់គណនីខាងលើបន្ថែមដែរថា ខ្លួនពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះ Peypey Dy និងក្រុមការងាររបស់លោកជាខ្លាំង ដែលបានធ្វើសម្រាប់ជាតិ និងបងប្អូនជនរួមជាតិខ្មែរទាំងអស់ ខណៈនៅពេលដែលប្រទេសជាតិជួបការលំបាក ក្រុមរបស់លោកបានរួបរួមគ្នាយ៉ាងស្វាហាប់ ដើម្បីជួយគ្នា ចែករំលែកក្តីសង្ឃឹម និងបង្ហាញថា សេចក្តីស្រលាញ់អាចលើសលប់ទៅលើគ្រប់ការរើសអើងទាំងអស់។
ទន្ទឹមនេះ ម្ចាស់សំណេរថា “សូមអរគុណពីបេះដូងចំពោះការលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលារបស់បង។ សូមអរគុណជាពិសេសដល់ក្រុមការងាររបស់បងទាំងអស់ ដែលបានរួមដំណើរជាមួយបង ដោយចិត្តស្មោះ និងការខិតខំប្រឹងប្រែងយ៉ាងអស្ចារ្យ។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះបង ហើយសូមថ្លែងការកោតសរសើរ និងការសរសើរយ៉ាងជ្រាលជ្រៅចំពោះអ្វីដែលបងបានធ្វើសម្រាប់ជាតិ និងបងប្អូនជនរួមជាតិខ្មែរទាំងអស់។ អំពើល្អ និងចិត្តមេត្តាករុណារបស់បង នឹងនៅតែជាការចងចាំដ៏មានតម្លៃ និងជាកម្លាំងបំផុសគំនិតសម្រាប់មនុស្សជាច្រើនជានិច្ច។ សូមទទួលនូវការគោរព អំណរគុណ និងក្តីស្រឡាញ់យ៉ាងខ្ពង់ខ្ពស់ចេញពីបេះដូងរបស់ពួកយើងទាំងអស់គ្នា”។
ក្រៅពីសំណេរពេញដោយមោទនភាពនេះ លោក Sem Longdy ក៏ទទួលបានការថ្លែងអំណរគុណជាពិសេសពីសំណាក់រដ្ឋបាលខេត្តនានា និងម្ចាស់ហាងដែលតែងចូលរួមសកម្មភាពមនុស្សធម៌នេះផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


