ព័ត៌មានអន្ដរជាតិ
ម៉េដវ៉េដេហ្វ៖ ហ្សេលេនស្គី នឹងត្រូវរស់នៅលាក់ខ្លួនអស់មួយជីវិត ក្រោយដ្រូនវាយប្រហារភូមិគ្រឹះលោក ពូទីន
ជាប្រតិកម្មខ្លាំងៗក្រោយអ៊ុយក្រែន បញ្ជូនដ្រូនទៅវាយប្រហារភូមិគ្រឹះលោក ពូទីន, បុរសមានឥទ្ធិពលរបស់រុស្ស៊ី ឌីមីទ្រី ម៉េដវ៉េដេហ្វ បានអះអាងថា ចាប់ពីពេលនេះទៅ លោកហ្សេលេនស្គី នឹងត្រូវរស់នៅលាក់ខ្លួនអស់មួយជីវិត។ នេះបើតាមការផ្សាយរបស់ VN Express។

ដោយចោទទីក្រុងកៀវថាកំពុងព្យាយាមបំផ្លាញដំណើរការដោះស្រាយជម្លោះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះ បានបង្ហោះសារលើបណ្តាញសង្គមកាលពីថ្ងៃអង្គារទី៣០ខែធ្នូឆ្នាំ២០២៥ថា ហ្សេលេនស្គី ចង់បានសង្គ្រាម! ឥឡូវនេះ ប្រធានាធិបតីអ៊ុយក្រែន នឹងត្រូវលាក់ខ្លួនសម្រាប់ពេលដែលនៅសេសល់ក្នុងជីវិតរបស់គាត់។ ត្រូវតែយក ហ្សេលេនស្គី មកដាក់តាំងបង្ហាញនៅក្នុងទីក្រុង St. Petersburg បន្ទាប់ពីដកតំណែង។
មុននេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov អះអាងថា អ៊ុយក្រែនបានប្រើប្រាស់ដ្រូនចម្ងាយឆ្ងាយចំនួន៩១គ្រឿង ដើម្បីវាយប្រហារលើភូមិគ្រឹះ Valdai ក្នុងតំបន់ Novgorod ចន្លោះថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែធ្នូ។ លោកហៅសកម្មភាពនេះថាជា «អំពើភេរវកម្មរដ្ឋ» ទោះមិនបង្ហាញព័ស្តុតាងជាក់ស្តែងក៏ដោយ។
ពេលឮដំណឹងអំពីការវាយប្រហារនេះភ្លាម ស្រាប់តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្តៅចិត្ត ហើយបន្ទោសខ្លាំងៗទៅលើលោក ហ្សេលេនស្គី។ លោក ត្រាំ បានថ្កោលទោស និងខឹងសម្បាព្រោះវាកើតឡើងចំពេលវេលាដ៏រសើបបំផុត ព្រមទាំងអាចជះឥទ្ធិពលដល់ជំហររបស់ទីក្រុងមូស្គូ នៅក្នុងការចរចាដែលកំពុងបន្តដើម្បីដោះស្រាយជម្លោះអ៊ុយក្រែនផងដែរ។
ទោះបែបនេះ ប្រធានាធិបតិអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចេញមុខបដិសេធរួចហើយ ចំពោះការចោទប្រកាន់របស់រុស្ស៊ី ហើយតបទៅវិញថា ទីក្រុងមូស្គូ កំពុងព្យាយាមបំផ្លាញកិច្ចចរចាសន្តិភាព៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


