ព័ត៌មានជាតិ
កម្ពុជាបន្តដាក់ឱ្យប្រើសាកល្បងប្រព័ន្ធ Cambodia v-Pass សម្រាប់អ្នកដំណើរបរទេស
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដើម្បីជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស។

ការបន្តដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើកឡើងដូច្នេះក្នុងសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។
បើតាមសេចក្ដីជូនដំណឹងខាងលើ ប្រព័ន្ធ Cambodia v-Pass នេះ គឺសម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញប្រទេសកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ និងនៅច្រកទ្វារកំពង់ផែអន្តរជាតិ ដោយអ្នកដំណើរបរទេស អាចទាញយកព័ត៌មាន Cambodia v-Pass របស់ខ្លួនបាន តាមរយៈសារអេឡិចត្រូនិច (E-mail) គេហទំព័រផ្លូវការ Cambodia e-Arrival (https://arrival.gov.kh) និងតាមកម្មវិធីទូរស័ព្ទដៃរបស់ Cambodia e-Arrival៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


