កីឡា
សហព័ន្ធខ្មែរកីឡាហាប់គីដូ នឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួនរយៈពេល ៣ថ្ងៃនៅចុងខែមករា
សហព័ន្ធខ្មែរកីឡាហាប់គីដូ បានសម្រេចថានឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ របស់ខ្លួនរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៣០ ខែមករា ដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។

សិស្សគុនហាប់គីដូ
អគ្គលេខាធិការសហព័ន្ធលោក គង់ ចាន់ធីណា បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ នេះបានឡើងគម្រោងនៃការរៀបចំរូចរាល់ហើយគឺនៅតែប្រជុំលើកញ្ចប់ថវិកាលើកចុងក្រោយតែប៉ុណ្ណោះ និងសម្រេចយកជាផ្លូវការតែម្ដង។
ចំពោះថវិការៀបចំកន្លងមកមួយចំនួនបានពីថ្នាក់ដឹកនាំរបស់សហព័ន្ធ និងមួយចំនួនទៀតបានមកពីសមាជិក សប្បុរសជនដែលជាអាណាព្យាបាលរបស់សិស្សគុនជាដើមទើប។ យ៉ាងណាសហព័ន្ធតែងតែជួបការលំបាកលើការរៀបចំនេះ ព្រោះសហព័ន្ធមិនមានការឧបត្ថម្ភផ្សេងៗពីបណ្ដាក្រុមហ៊ុនធំៗណាមួយជាប្រចាំនោះទេ និងមួយវិញទៀតសហព័ន្ធក៏មិនបានទទួលកញ្ចប់ថវិកាលើការអភិវឌ្ឍន៍កីឡាមួយនេះដូចសហព័ន្ធកីឡាដទៃនៅឡើយទេ។

សិស្សគុនហាប់គីដូ
បញ្ជាក់ដែរថា សហព័ន្ធកីឡាហាប់គីដូនឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិជាលើកទី៣ របស់ខ្លួននៅថ្ងៃទី៣០-៣១ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងពហុកីឡដ្ឋានជាតិ។ ហាប់គីដូគឺជាកីឡាដែលប្រភពដើមពីប្រទេសកូរ៉េខាងត្បូង និងជាក្បាច់គុនដែលមានស្នៀតចម្រុះដូចជាការការពារខ្លួន សម្ដែង និងស្នៀតអាវុធ ឃ្លេ កាច់ ជាដើម៕

លោក គង់ ចាន់ធីណា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


