កីឡា
កម្លាំងនៃការចូលរួមតិចតួចសហព័ន្ធហាប់គីដូរៀបចំជើងឯកជាតិបានយ៉ាងល្អមិនចាញ់សហព័ន្ធដទៃ
ប្រធានស្ដីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ បង្ហាញភាពរីករាយជាខ្លាំងបន្ទាប់ពីការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់បានយ៉ាងល្អ និងតាមបែបស្ដង់ដាដោយមិនចាញ់សហព័ន្ធកីឡាដទៃដែលអ្វីទាំងនេះបានមកពីការចូលរួមជាថវិកាបន្តិចបន្តួចរបស់សមាជិក។

ទិដ្ឋការប្រកួត
លោក គួច ហុងជៀក ប្រធានស្ដីទីបានឲ្យដឹងថា ការរៀបចំជើងឯកថ្នាក់ជាតិនេះគឺជាកិច្ចការលំបាកមួយសម្រាប់គ្រប់គ្នាក្នុងសហព័ន្ធកន្លងមកដោយសារជួបបញ្ហាប្រឈមជាងគេនោះលើថវិកាចំណាយផ្សេងៗ។ អ្វីដែលនឹកស្មានមិនដល់គឺការរៀបចំបានរលូនទៅតាមផែនការ និងធ្វើបានល្អប្រសើរតាមបែបបទមិនចាញ់សហព័ន្ធដទៃប៉ុន្មានទេ។
ថ្នាក់ដឹកនាំរូបនេះបន្ថែមទៀតថា កម្លាំងនៃការចូលរួមគាំទ្រពិសេសថវិកាតិច-ច្រើន ពីបណ្ដាសមាជិក និងគ្រប់ភាគីទាំងអស់បានធ្វើឲ្យការប្រកួតនេះបញ្ចប់ដោយមោទកភាព។ លោកសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសហព័ន្ធ សប្បុរសជន និងអ្នកឧបត្ថម្ភទាំងអស់ដែលតែងតែជួយដល់ការរៀបចំការប្រកួតនេះ។ .

ទិដ្ឋការប្រកួត
ព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិនេះគឺពិតជាមានសារសំខាន់ដល់កីឡាករ កីឡាការិនីទាំងអស់បានបញ្ចេញសមត្ថភាព បង្ហាញទេពកោសល្យ និងបានដកស្រង់បទពិសោធដើម្បីពង្រឹងគុណភាពខ្លួនឯងឲ្យកាន់តែល្អថែមទៀតត្រៀមឆ្ពោះទៅកាន់ការប្រកួតផ្សេងៗ។

ទិដ្ឋការប្រកួត
បញ្ជាក់ដែរថា សហព័ន្ធខ្មែរកីឡាហាប់គីដូ បានបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ របស់ខ្លួនហើយកាលពីថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះក្រោយរៀបចំអស់រយៈពេល ៣ថ្ងៃកន្លងទៅ។ ក្នុងពិធីបិទការប្រកួតនេះដែរមានការអញ្ចើញចូលរួមពីលោក គួច ហុងជៀក ប្រធានស្ដីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ លោក ដួង មាសចំរើន តំណាងក្រសួងអប់រំ យុវជន និងកីឡា រួមទាំងតំណាងក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា ដែលជាអ្នកឧបត្ថម្ភគាំទ្រ៕




ទិដ្ឋការប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


