ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងច្រើនគ្រាប់ ចំពេលត្រាំចាប់ខ្លួនលោកម៉ាឌូរ៉ូ
កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ឆ្ពោះទៅសមុទ្រខាងកើតនាថ្ងៃអាទិត្យទី៤ ខែមករា ដែលជាការបង្ហាញសាកល្បងអាវុធលើកដំបូងនៅដើមឆ្នាំ២០២៦។ ការបាញ់មីស៊ីលនេះកើតឡើងចំពេល លោក ដូណាល់ ត្រាំ ប្រកាសចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា Nicolas Maduro និងស្របពេលប្រធានាធិបតី Lee Jae Myung គ្រោងនឹងចាកចេញទៅកាន់ទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ីជិន ពីង។

យោងតាម koreatimes. អគ្គសេនាធិការចម្រុះ (JCS) នៃកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញមីស៊ីលដែលបានបាញ់ចេញពីជិតទីក្រុងព្យុងយ៉ាងនៅម៉ោងប្រហែល ៧:៥០ ព្រឹក។
JCS បានបញ្ចាក់បន្ថែមថា យោធារបស់យើងរក្សាជំហរត្រៀមខ្លួនយ៉ាងរឹងមាំ ហើយចែករំលែកព័ត៌មានមីស៊ីលផ្លោងរបស់កូរ៉េខាងជើងយ៉ាងជិតស្និទ្ធជាមួយភាគីសហរដ្ឋអាមេរិក និងជប៉ុន ចំពេលមានជំហរឃ្លាំមើលកាន់តែខ្លាំងប្រឆាំងនឹងការបាញ់បន្ថែម។
កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចម្ងាយខ្លីចុងក្រោយ ឆ្ពោះទៅសមុទ្រខាងកើតកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ដែលជាការបាញ់មីស៊ីលផ្លោងលើកទី៦របស់កូរ៉េខាងជើងកាលពីឆ្នាំមុន។
យ៉ាងណាមិញ អ្នកជំនាញបានវាយតម្លៃថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក អាចជំរុញឲ្យប្រទេសកូរ៉េខាងជើងបាញ់មីស៊ីលទាំងនោះជាការតវ៉ាជាក់ស្តែងមួយ។
លោក Lim Eul-chul សាស្ត្រាចារ្យនៅវិទ្យាស្ថានសម្រាប់ការសិក្សាចុងបូព៌ានៃសាកលវិទ្យាល័យ Kyungnam បាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅវ៉េណេស៊ុយអេឡា និងការចាប់ខ្លួនប្រធានាធិបតី Maduro អាចនឹងផ្ញើសារដ៏មានឥទ្ធិពលមួយទៅកាន់លោក Kim Jong-un ដែលជាការគំរាមកំហែងដល់អត្ថិភាព និងជាសារស្តីពីយុត្តិកម្មនៃការប្រកាន់ខ្ជាប់នូវអាវុធនុយក្លេអ៊ែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក ត្រាំ នឹងគ្រប់គ្រង វ៉េណេស៊ុយអេឡា រហូតដល់សុវត្ថិភាពពេញលេញ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


