កីឡា
គោរមៈ ច័ន្ទរាជ្យ និង រិន សារ័ត្ន នឹងទទួលបានប្រាក់ខែពីសង្វៀន GMA ក្រោយឈ្នះខ្សែក្រវាត់ចុងក្រោយនេះ
កីឡាករ គោរមៈ ច័ន្ទរាជ្យ និង រិន សារ័ត្ន នឹងទទួលបានប្រាក់ខែពីសង្វៀន GMA បន្ទាប់ពីពួកគេទាំងពីរបានឈ្នះខ្សែក្រវាត់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសវៀតណាម ស្របពេលប្រាក់តម្លៃខ្លួនក៏ឡើងដូចគ្នា។

គោរមៈ ច័ន្ទរាជ្យ និងខ្សែក្រវាត់ទាំងពីររបស់គេ
នេះបើតាមការឲ្យដឹងពីលោក ហ៊ុន ច័ន្ទរាជ្យ បានបង្ហើបឲ្យដឹងថា ជើងខ្លាំងរបស់កម្ពុជា គោរមៈ ច័ន្ទរាជ្យ រួមទាំងកីឡាករ រិន សារ័ត្ន នឹងទទួលបានប្រាក់ខែពីកម្មវិធី God Of Martial Art (GMA) របស់ប្រទេសវៀតណាមចាប់ពីពេលនេះទៅ។
គ្រូបង្វឹកខាងលើនេះមិនបានបញ្ជាក់ថាកីឡាករទាំងពីរទទួលបានប្រាក់ខែបានប៉ុន្មាននោះទេ និងអាចទទួលបានរយៈប៉ុន្មានខែនោះដែរ។ យ៉ាងណាគ្រាន់តែបង្ហើបថាឈ្នះពីមួយប្រកួតទៅមួយប្រកួតតម្លៃខ្លួនរបស់ គោរមៈ ច័ន្ទរាជ្យ និង សារ័ត្ន កើនឡើងរហូតឲ្យតែប្រកួតឈ្នះ។ អ្នកទាំងពីរមានការគាំទ្រច្រើននៅឯប្រទេសវៀតណាមពិសេសនោះគឺ គោរមៈ ច័ន្ទរាជ្យ តែងតែមានអ្នកតាមដានរាល់ការប្រកួតរបស់គេ និងស្រែកលើកទឹកចិត្ត ឬមកទស្សនាជានិច្ច។

លោក ហ៊ុន ច័ន្ទរាជ្យ និងសិស្សទាំងពីរ
បញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កីឡាករ គោរមៈ ច័ន្ទរាជ្យ បានផ្ដួលកីឡាករ Bui Troung Sinh ឲ្យសន្លប់ក្នុងទឹកទី១ ឈ្នះខ្សែក្រវាត់ ១គ្រឿង និងកីឡាករ រិន សារ័ត្ន ឈ្នះពិន្ទុកីឡាករ Nguyen Vu Phuong Hoai ទទួលបានខ្សែក្រវាត់ ១គ្រឿងផងដែរ។ គោរមៈ ច័ន្ទរាជ្យ សរុបទៅឈ្នះខ្សែក្រវាត់ ២គ្រឿងហើយពីសង្វៀន GMA ស្របពេលក្លឹបគុនចម្រុះ Cambodian Top Team យកខ្សែក្រវាត់បាន ៣គ្រឿងហើយចូលក្លឹប៕
អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


