Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យឯកជនថៃព្រមានអំពីការប្រែប្រួលទីផ្សារ ជុំវិញបញ្ហាវ៉េណេស៊ុយអេឡា-អាមេរិក​

បានផុស

នៅ

សភាពាណិជ្ជកម្មថៃបានលើកឡើងពីក្តីបារម្ភថា ការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡារបស់សហរដ្ឋអាមេរិកអាចបង្កឱ្យមានការប្រែប្រួលនៅក្នុងទីផ្សារប្រេង ទំនិញ និងកសិកម្ម ​ខណៈសេដ្ឋកិច្ចពិភពលោកនៅតែផុយស្រួយ និងប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាច្រើន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Thai Enquirer កាលពីថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​ពាណិជ្ជកម្មផ្ទាល់រវាង​ថៃ និងវេណេស៊ុយអេឡាមានកម្រិត ផលប៉ះពាល់ដោយប្រយោលអាច​កើតមាន​​លើ​ស័យថាមពល និងកសិកម្ម​ ថ្លៃដើមប្រតិបត្តិការអាជីវកម្មរបស់ថៃ និងសេដ្ឋកិច្ច​​ប្រទេសដទៃទៀត។ ភាពមិនប្រាកដប្រជាក៏អាចជះឥទ្ធិពលដល់ពាណិជ្ជកម្ម និងការវិនិយោគនៅអាមេរិកឡាទីន និងទីផ្សារពិភពលោក ដែលស្ថិតនៅក្រោមសម្ពាធ​ភាពតានតឹងភូមិសាស្ត្រនយោបាយ និង​ការបែងចែកសេដ្ឋកិច្ច​រួចទៅហើយ។

ប្រធានសភាពាណិជ្ជកម្មថៃ លោក Poj Aramwatananont បាននិយាយថា ស្ថានភាពគួរតែត្រូវបានដោះស្រាយដោយសន្តិវិធីក្រោមច្បាប់អន្តរជាតិ និងក្របខ័ណ្ឌពហុភាគី ដោយកត់សម្គាល់ថា ​កំណើនភាពតានតឹងអាចមានផលប៉ះពាល់យ៉ាងទូលំទូលាយទៅលើស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងទំនុកចិត្តរបស់វិនិយោគិន។

ទីផ្សារសកលលោករហូតមកដល់ពេលនេះ បានឆ្លើយតបដោយប្រុងប្រយ័ត្ន។ តម្លៃប្រេងបានប្រែប្រួលបន្តិចបន្តួច ដោយសារការផ្គត់ផ្គង់លើសតម្រូវការ​របស់សកល ដែលស៊ីសងគ្នានឹង​ការរំខានផ្នែកផ្គត់ផ្គង់ប្រេងពីវ៉េណេស៊ុយអេឡា ខណៈ​ទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក និងអាស៊ីនៅតែមានស្ថេរភាព។

អ្នកវិភាគកត់សម្គាល់ថា ស្ថានភាពនៅវ៉េណេស៊ុយអេឡាបានបង្កើនហានិភ័យបុព្វលាភ និងអាចជះឥទ្ធិពលដល់លំហូរវិនិយោគលើទ្រព្យសម្បត្តិ​សុវត្ថិភាព ដែលប៉ះពាល់ដល់ទីផ្សារទំនិញកាន់តែ​ធំ​។

សភាពាណិជ្ជកម្ម​ថៃបាន​ជំរុញ​​ឱ្យ​ប្រទេស​​របស់ខ្លួន​​តាមដានតម្លៃ​ប្រាក់​បាត តម្លៃ​ថាមពល និង​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ព្រមទាំង​រៀបចំ​វិធានការ​កាត់បន្ថយ​ផលប៉ះពាល់​ដើម្បី​ការពារ​សេដ្ឋកិច្ច​ក្នុងស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម