ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តបាត់ដំបង ចុះផ្សព្វផ្សាយពីការទប់ស្កាត់់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយក្នុងមូលដ្ឋាន
“និយាយថាទេ ចំពោះព័ត៌មាន ក្លែងក្លាយ” គឺជាពាក្យដែលមន្ទីរព័ត៌មានខេត្តបាត់ដំបង បានតាំងបង្ហាញដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋឲ្យបានយល់ដឹង នៅក្នុងយុទ្ធនាការផ្សព្វផ្សាយដោយក្រុមការងាររបស់មន្ទីព័ត៌មានខេត្ត ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មាន ទូទាំងខេត្តបាត់ដំបង។

លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្ត បានសង្កេតឃើញថា គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយសុទ្ធតែមានឥទ្ធិពលមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ហើយព័ត៌មានក្លែងក្លាយក៏អាចបង្កអស្ថិរភាព បង្កើតអំពើហិង្សា ដែលបណ្តាលឲ្យកើតមានអរិភាពសង្គម ធ្វើឲ្យប្រជាពលរដ្ឋបាត់ទំនុកចិត្តលើថ្នាក់ដឹកនាំ និងនាំឲ្យមានការបែកបាក់សាមគ្គីក្នុងសង្គមជាដើម។

បើតាមលោក សុវណ្ណ វិទិត្យា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលដៅពង្រីកវិសាលភាពនៃការយល់ដឹងឲ្យដល់ស្រទាប់មហាជន ជាពិសេសសិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតាមទីប្រជុំជន និងក្នុងមូលដ្ឋាន តាមបណ្តាស្រុកដាច់ស្រយាលដើម្បីលើកកម្ពស់ ការយល់ដឹងសាធារណៈ អំពីគ្រោះថ្នាក់ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ ដើម្បីឲ្យមហាជន និងប្រជាពលរដ្ឋទាំងអស់ជឿជាក់បាន មន្ទីរព័ត៌មានក៏បានណែនាំដល់ប្រជាពលរដ្ឋឲ្យតាមដាននូវព័ត៌មាន ដែលផ្សាយដោយស្ថាប័នជាតិ ដូចជា ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងអាជ្ញាធរតាមបណ្តារាជធានីខេត្តជាមុន បន្ទាប់ពីធ្វើការចែករំលែកព័ត៌មានបន្ត។

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ បានរៀបចំដោយមន្ទីរព័ត៌មានខេត្តបាត់ដំបង ក្រុមការងារ មន្ទីរព័ត៌មាន បានចុះផ្សព្វផ្សាយផ្ទាល់ដល់ទីប្រជុំជន បណ្តាទីផ្សារធំៗ និងតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង និងមានចែកជូននៅខ័ត្របណ្ណនានា អប់រំអំពីអ្វីជាព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងការចូលរួមរបស់សាធារណជន ក្នុងការលប់បំបាត់ព័ត៌មានក្លែងក្លាយ និងមានចាក់ស្ប៉តអប់រំស្តីពីព័ត៌មានក្លែងក្លាយ តាមឧឃោសន ស័ព្ទ និងប្រព័ន្ធផ្សព្វផ្សាយរបស់មន្ទីរជាដើមផង៕
អត្ថបទ៖ សៅ សារិទ្ធ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


