Connect with us

ចរាចរណ៍

ស្ត្រីជនជាតិ​ឥណ្ឌូនេស៊ីម្នាក់ស្លាប់នៅលើផ្លូវល្បឿនលឿន និង៣នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

ស្ត្រីជនជាតិឥណ្ឌូនេស៊ីវ៍័យ២៨ឆ្នាំម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុលើផ្លូវល្បឿនលឿន និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ត្រូវបាននបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ Ford Rapter បុកពីក្រោយរថយន្ដសណ្ដោងទូកុងតឺន័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមានអ្នកស្លាប់ និងរងរបួសនេះ បានកើតឡើងកាលពីវេលាម៉ោង២២និង២០នាទី យប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នៅលើផ្លូវល្បឿនលឿន ចំណុចគីឡូម៉ែត្រលេខ ៧៥+៤០០ ទិសដៅព្រះសីហនុ-ភ្នំពេញ ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ TiTin ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី (ស្លាប់នៅកន្លែងកើតហេតុ) ចំណែក៣នាក់ទៀតរងរបួសធ្ងន់មានឈ្មោះ Ferdiansyah ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី។ ឈ្មោះ Qeila WAD​HAHARA ភេទប្រុស អាយុ​២៣ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។ ឈ្មោះ RATANA ភេទ​ស្រី អាយុ ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី អ្នកទាំង៤ស្នាក់នៅខេត្តព្រះសីហនុ។

តាមរបាយការណ៍ មុនពេលកើតហេតុរថយន្ដរងគ្រោះម៉ាក Ford Rapter ពណ៌ប្រផេះ ពាក់ផ្លាកលេខព្រះសីហនុ2D-8691 បើកបរដោយឈ្មោះ Christoper និងរួមដំណើរដោយមនុស្ស៣នាក់ទៀតក្នុងរថយន្ដ ធ្វើដំណើរតាមបណ្ដោយផ្លូវល្បឿនលឿនពីព្រះសីហនុ ទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុបានបុកពីក្រោយរថយន្តម៉ាក ហ៉ី​យ៉ាន់ដាយ ពណ៌លឿង-បៃតង ពាក់ផ្លាកលេខភ្នំពេញ3B-3954 សណ្ដោងសឺម៉ីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ4A-8452 ដែលខូចចត​នៅលើផ្លូវ​ បណ្តាលឲ្យរថយន្ដកៀបជាប់គ្នា និងមានអ្នកស្លាប់ និងរបួសតែម្ដង។

បើតាមរបាយការណ៍ដដែល ក្រោយកើតហេតុ អ្នកបើកបររថយន្ដកុងតឺន័របានរត់គេចខ្លួនបាត់ ខណៈកម្លាំងសមត្ថកិច្ចជំនាញបានចុះវាស់វែង និងយករថយន្ដទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរ​បាលស្រុកភ្នំស្រួច ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម