Connect with us

សេដ្ឋកិច្ច

​កម្ពុជា​រកចំណូល​បានជាង ​$៦០០ ​លាន ​ពីការនាំចេញ​ដំឡូងមី ​នៅ​ឆ្នាំ ២០២៥​

បានផុស

នៅ

កម្ពុជា​រកប្រាក់ចំណូលបាន ​៦៤៦ ​លានដុល្លារ ​ពីការនាំចេញដំឡូងមី ​នៅក្នុងឆ្នាំ ​២០២៥ ​ខណៈ​មន្ត្រី​ក្រសួងពាណិជ្ជកម្មបានអះអាងថា ​កម្ពុជា​បានបង្កើនការកែច្នៃលើកកម្ពស់គុណភាព​ដំឡូង​មី​​ស្រប​តាម​តម្រូវការទីផ្សារ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៦ថា ​ការ​អនុវត្ត​គោលនយោ​បាយ​ជាតិស្ដីពីស្វាយចន្ទី ​២០២០-២០២៥ ​ទទួលបានលទ្ធផលវិជ្ជមាន ​ទាំង​ផលិត​កម្ម ​ការកែច្នៃ ​និងការនាំចេញ ​ដែលអាចរក្សាបានឧត្តមភាព​ប្រកួតប្រជែង។

នៅក្នុងឆ្នាំ ២០២៥ ក្រសួងពាណិជ្ជកម្មបានជំរុញ និងពង្រីកទីផ្សារនាំចេញដំឡូងមី​រហូតដល់ប្រមាណ ១០ លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។

​កសិកររស់នៅស្រុកបាណន់ ខេត្តបាត់ដំបង លោក ឈៀង ភ័ណ្ឌ បានឲ្យដឹងថា លោកបានប្រមូល​ផលដំឡូងមី​តាំងពីដើមខែ​១ ឆ្នាំ​២០២៦ ហើយលោកក៏បានលក់អស់ដែរ។

លោក ឈៀង ភ័ណ្ឌបានបញ្ជាក់ថា​ ឆ្នាំនេះបានចំណូលគ្រាន់បើជាងឆ្នាំទៅ ដោយសារតែមើមដាក់ម្សៅបានល្អ ហើយ​ក៏ជាតម្រូវការទីផ្សារ​ផង​ដែរ ខណៈ​តម្លៃកើនជាងឆ្នាំមុនគ្រាន់បើ ហើយលោកកំពុងធ្វើដី​ហាលដើម្បី​ធ្វើការដាំបន្តទៀត។

​តម្លៃទីផ្សារដែលឈ្មួញទទួលទិញតាមស្រុកមានដូចជា ស្រុកសំឡូត មើមស្រស់តម្លៃ ២០០ រៀល ក្នុងមួយគីឡូក្រាម និងមើមស្ងួតលក់បាន ៥៨០ រៀលក្នុង ១ គីឡូក្រាម។ ស្រុកគាស់ក្រឡ មើមស្រស់តម្លៃ ១៨០ រៀល ក្នុង ១គីឡូក្រាម មិនមានលក់មើមស្ងួតនោះទេ។

​លោក អិល ឈិញ ប្រធានសមា​គមកសិករដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីថា​ ​តម្លៃ​ទីផ្សារ​ដំឡូងមី​នៅ​តែ​ជាបញ្ហាចោទ​សម្រាប់​កសិករ ​តម្លៃដំឡូង​មីស្រស់​បន្តស្ថិតក្នុង​កម្រិត​ទាប ១៥០ រៀល ទៅ ២៥០ រៀលក្នុងមួយគីឡូក្រាម ខណៈកសិករភាគច្រើន​ធ្វើក្រៀម ​លក់ឱ្យ​សៃឡូ​បាន​តម្លៃពី ៥៨០ រៀល ទៅ ៦២០ រៀល ក្នុងមួយគីឡូក្រាម។​ បច្ចុប្បន្ន​ទីផ្សារនាំចេញដំឡូងមីកម្ពុជា ​មានប្រទេសវៀតណាម ចិន​ និងការប្រើប្រាស់ក្នុងស្រុក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម