Connect with us

កីឡា

Man United ចាយអស់ជាង ១០០ លានដុល្លារ លើការដេញគ្រូ ៧ នាក់ក្នុង ១៣ ឆ្នាំចុងក្រោយ

បានផុស

នៅ

ក្លិបបិសាចក្រហម Manchester United បានចំណាយលុយយ៉ាងច្រើនមហាសាលរហូតដល់ទៅជាង ១០០ លានដុល្លារអាមេរិក ដើម្បីបញ្ចប់តំណែងគ្រូបង្វឹក មុនកំណត់កិច្ចសន្យាចំនួន ៧ នាក់ក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Ruben Amorim

Man United បានជួបបញ្ហាយ៉ាងខ្លាំងជាមួយគ្រូបង្វឹក ដោយបានផ្លាស់ប្តូរអស់ចំនួន ១០ នាក់ហើយ រាប់ទាំងគ្រូបង្វឹកអចិន្ត្រៃយ៍ និងបណ្តោះអាសន្ន ចាប់តាំងពីលោក Sir Alex Ferguson ចាកចេញនៅឆ្នាំ ២០១៣។ គ្រូបង្វឹកទាំងនោះរួមមានលោក David Moyes, Ryan Giggs, Louis van Gaal, José Mourinho, Ole Gunnar Solskjær, Michael Carrick, Ralf Rangnick, Erik ten Hag, Ruud van Nistelrooy និងចុងក្រោយលោក Ruben Amorim ដែលក្លិបទើបបញ្ចប់តំណែងថ្មីៗនេះ។

លោក Sir Alex Ferguson

ក្នុងចំណោមគ្រូបង្វឹក ១០ នាក់ខាងលើ មានគ្រូបង្វឹក ៧ នាក់ ដែលជាគ្រូបង្វឹកចុះកិច្ចសន្យាអចិន្ត្រៃយ៍ ត្រូវបានក្លិបផ្តល់សំណងជូន នៅពេលបញ្ចប់តំណែងមុនពេលកំណត់នៃកិច្ចសន្យា។ យោងតាម LiveScore បានបង្ហញ ថា ក្លិបបិសាចក្រហមបានចំណាយលុយសរុបដល់ទៅ ១០៤.៥ លានដុល្លារអាមេរិក ដើម្បីបញ្ចប់តំណែងគ្រូបង្វឹកទាំង ៧ នាក់នោះ។

លោក David Moyes ត្រូវបានក្លិបផ្តល់សំណងជូនចំនួន ៦.៥៣ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៤។ លោក Louis van Gaal ត្រូវបានក្លិបផ្តល់សំណងជូនចំនួន ១១.២ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៦។ បន្ទាប់មកទៀត លោក Jose Mourinho ត្រូវបានក្លិបផ្តល់សំណងជូនចំនួន ២៦.៣២ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៨។ លោក Ole Gunnar Solskjaer ត្រូវបានក្លិបផ្តល់សំណងជូនចំនួន ១៣.៤០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២១។

អតីតគ្រូបង្វឹក Man United

ក្រោយមកទៀត លោក Ralf Rangnick ត្រូវបាន Man United បញ្ចប់តំណែងនៅឆ្នាំ ២០២២ ដោយផ្តល់សំណងជូនចំនួន ១៩.៦៩ លានដុល្លារអាមេរិក។ លោក Erik ten Hag ត្រូវបានក្លិបផ្តល់សំណងជូនចំនួន ១៤ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៤។ ចុងក្រោយលោក Ruben Amorim ត្រូវបាន Man United បញ្ចប់តំណែងនៅឆ្នាំ ២០២៦ នេះ ដោយផ្តល់សំណងចំនួន ១៣.៤០ លានដុល្លារអាមេរិក។

គួរឱ្យដឹង ថា Man United បច្ចុប្បន្នកំពុងដឹកនាំជាបណ្តោះអាសន្នដោយលោក Darren Fletcher។ ដូច្នេះបើគិតទាំងលោក Fletcher ម្នាក់ទៀត គឺក្រុមម្ចាស់ជើ​ងឯកលីគកំពូល អង់គ្លេស ២០ សម័យ មានគ្រូដឹកនាំចំនួន ១១ នាក់ហើយ ក្នុងរយៈពេល ១៣ ឆ្នាំនេះ៕

លោក Darren Fletcher

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម