Connect with us

ព័ត៌មានអន្ដរជាតិ

ចៅ​ក្រម​អាមេរិក​​មិន​ឲ្យ​​រដ្ឋ​បាល ត្រាំ​ កាត់​ជំនួយ​ផ្នែក​ការ​ថែ​ទាំ​កុមារ​​ពី​៥រដ្ឋ​

បានផុស

នៅ

ចៅ​ក្រម​​​រដ្ឋ​សហ​ព័ន្ធ​ បាន​សម្រេច​កាល​ពី​ថ្ងៃ​សុក្រ​ថា រដ្ឋ​បាល​របស់​ប្រធា​នាធិប​តី​ ដូណាល់ ត្រាំ​ មិន​អាច​កាត់​ផ្តាច់​ប្រាក់​សហព័ន្ធ​សម្រាប់​ការ​ឧបត្ថម្ភ​​លើ​ការ​ថែ​ទាំ​កុមារ​ និង​កម្ម​វិធី​ផ្សេង​ទៀត​ដែល​មាន​គោល​បំណង​ជួយ​ដល់​កុមារ​ខ្វះ​ខាត និង​គ្រួសារ​របស់​ពួកគេ​​ទៅ​កាន់រ​ដ្ឋចំនួន​ប្រាំ ​ដែលជា​រដ្ឋ​ប្រជា​ធិប​តេយ្យ​ ក្នុង​សហរដ្ឋ​អាមេរិក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លេខាធិការសុខភាព និងសេវាមនុស្ស (HHS) លោក Robert F. Kennedy Jr, Reuters.

យោងតាម​សារព័ត៌មាន ABC News ឱ្យ​ដឹង​ថា រដ្ឋ California, Colorado, Illinois, Minnesota, New York បានប្រកែក​ថា គោល​នយោ​បាយ​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ គឺ​ដើម្បីបង្កក​មូល​និធិ​សម្រាប់កម្ម​វិធី​ជំនួយ​ចំនួន​បី​ កំពុង​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​លើកុមារ​ និងបង្កើតឱ្យ​មាន​ភាព​វឹក​វរ​ក្នុង​ប្រតិបត្តិ​ការ​។

តែ​យ៉ាង​ណា ​នៅ​ក្នុង​ឯក​សារ​របស់​តុលាការ និង​សវនា​ការ​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ រដ្ឋ​នានា​បាន​ជំទាស់​ថា រដ្ឋា​ភិបាល​សហរដ្ឋអាមេរិក​​មិន​មាន​ហេតុ​ផល​ផ្លូវ​​ច្បាប់ណាមួយ​ សម្រាប់​ការ​ដក​ប្រាក់​ពី​រដ្ឋទាំង​នោះ​​ទេ។

គួរ​ឱ្យ​ដឹង​ថា នា​យក​ដ្ឋាន​សុខភាព និង​សេវា​មនុស្សរបស់​សហ​រដ្ឋ​អា​មេ​រិក​ បាន​និយាយ​ថា ខ្លួន​កំពុង​ផ្អាក​ការ​ផ្តល់​មូល​និធិ​នេះ ដោយ​សារ​តែ​វា​មានហេតុ​ផល​មួយ​ជឿ​ថា​​រដ្ឋ​កំពុង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ដោយ​ខុសច្បាប់ ទោះ​បី​ជា​វា​មិន​បាន​ផ្តល់​ភស្តុតាង​ ឬ​ពន្យល់​ពី​មូលហេតុ​ដែល​ផ្តោត​លើ​រដ្ឋ​ទាំង​នោះ​ និង​មិន​មែន​រដ្ឋ​ផ្សេង​ទៀត​ក៏​ដោយ។

ក្នុង​នោះ​រដ្ឋ​ទាំង​ប្រាំ​ថា​ពួកគេ​ទទួល​បាន​ប្រាក់​សរុប​ជាង​ ១០ប៊ីលាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​កម្ម​វិធី​ផ្តល់​ជំនួយ​។

មិនតែ​ប៉ុណ្ណោះ ចៅ​ក្រម​របស់​អាមេរិក លោក Arun Subramanian ដែល​ត្រូវ​បាន​តែង​តាំង​ ដោយ​អតីត​ប្រធានា​ធិបតី Joe Biden មិន​បាន​គ្រប់​គ្រង​​លើ​ភាព​ស្រប​ច្បាប់​នៃ​ការ​បង្កក​មូល​និធិ​នោះ​ទេ ប៉ុន្តែ​លោក​បាន​និយាយ​ថា ​រដ្ឋ​ទាំង​ប្រាំ​បាន​ឈាន​ដល់​កម្រិត​ផ្លូវ​ច្បាប់ ដើម្បី​ការពារ​ស្ថាន​ភាព​បច្ចុប្បន្ន យ៉ាង​ហោច​ណាស់ ១៤ថ្ងៃ​ ខណៈ​ដែល​ការ​ជជែក​វែក​ញែក​ពី​រឿង​នេះ ត្រូវ​​បាន​​ធ្វើ​ឡើង​នៅ​ក្នុង​តុលា​ការ​។

តែ​យ៉ាងណា លោកស្រី Kamika Shaw ជា​​មេធាវី​​របស់​​រដ្ឋាភិបាល​​សហព័ន្ធ ​បាន​​និយាយ​​ថា នេះជាការ​យោគ​យល់​របស់​​នាង​ ​ដែល​​ប្រាក់​​មិន​​បាន​​ឈប់​ផ្តល់​​ចូល​​រដ្ឋ​​ទេ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម