ព័ត៌មានអន្ដរជាតិ
អាជ្ញាធរថៃខេត្តណារ៉ាធីវ៉ាត់ ប្រកាសដាក់បម្រាមគោចរចាប់ម៉ោង៩យប់ដល់៥ទៀបភ្លឺ
អាជ្ញាធរថៃនៅខេត្តណារ៉ាធីវ៉ាត ភាគខាងត្បូងប្រទេសថៃ បានដាក់ចេញបម្រាមគោចរចាប់ពីម៉ោង៩យប់ដល់ម៉ោង៥ទៀបភ្លឺចាប់ពីរាត្រីថ្ងៃទី១១ខែមករានេះ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកដ៏កក្រើកនៅយប់ថ្ងៃទី១០ខែមករា ដែលបណ្តាលឲ្យមនុស្សមួយចំនួនរងរបួស និងស្ថានីយប្រេងសាំង PTT ១១កន្លែងឆេះនៅខេត្ត៣ផ្សេងគ្នា។

សារព័ត៌មានថៃ Khaosod បានរាយការណ៍ថា ក្រុមការងារនៃខេត្តណារ៉ាធីវ៉ាត់ បានប្រកាសនូវបម្រាមគោចរ ដោយហាមការធ្វើដំណើរចេញពីផ្ទះចន្លោះពីម៉ោង៩យប់ដល់ម៉ោង៥ទៀបភ្លឺ នៅគ្រប់ស្រុកទាំងអស់ចាប់ពីយប់នេះរហូតដល់មានការជូនដំណឹងថ្មី។
យោងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដោយដកស្រង់ប្រភពពីមន្ត្រីយោធា ក្នុងការបំផ្ទុះគ្រាប់បែកទាំង១១ទីតាំងនៅខេត្ត៣ផ្សេងគ្នានោះ មានអ្នករងរបួសចំនួន៤នាក់។
ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកនៅតាមស្ថានីយប្រេងសាំង PTT នៅខេត្តចំនួន៣ស្ថិតនៅភាគខាងត្បូងប្រទេសថៃ មានខេត្តណារ៉ាធីវ៉ាត់់ ខេត្តផាតានី និងខេត្តយ៉ាឡា ជាទីដែលមានអំពើហិង្សាដោយសារការវាយប្រហារដោយគ្រាប់បែកនេះជាញឹកញាប់។ ប៉ូលិសដាក់ការសង្ស័យលើក្រុមបំបែកទាមទារបំបែករដ្ឋ។
ប៉ុន្តែ នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានច្រានចោលការវាយប្រហារនោះជាប់ពាក់ព័ន្ធដល់ក្រុមទាមទារបំបែករដ្ឋ ប៉ុន្តែវាជាប់ពាក់ព័ន្ធដល់ការបោះឆ្នោតទៅវិញ។ នេះបើយោងតាមសារព័ត៌មានថៃ ដែលមិនបានផ្តល់សេចក្តីរាយការលម្អិតពីរបៀបដែលការវាយប្រហារនោះពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោតនៅខែកុម្ភៈខាងមុខ។
ប៉ូលិស ដែលត្រូវបានដកស្រង់ពីអ្នកសារព័ត៌មានថៃ បាននិយាយថា ក្រុមវាយប្រហារ បានធ្វើដំណើរជាក្រុមប្រដាប់ដោយកាំភ្លើងវែង និងដាក់បង្កៃគ្រាប់ផ្ទុះ កំណត់ពេលឲ្យផ្ទុះ នៅស្ថានីយសាំងនិងហាងអាហារ ស៊ីតែនសាំង៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


