ព័ត៌មានជាតិ
ស៊ុយអែតរិះគន់ខ្លាំងៗចំពោះរដ្ឋបាលសហរដ្ឋអាមេរិកដែលមើលស្រាលច្បាប់អន្តរជាតិ
នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានថ្លែងកាលពីថ្ងៃអាទិត្យថា ប្រទេសស៊ុយអែតមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការលើកឡើងដែលគំរាមកំហែងប្រឆាំងនឹងកោះ Greenland គ្រប់គ្រងដោយប្រទេសដាណឺម៉ាក ពីសំណាក់រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមរ៉យទ័រ។

លោក Kristersson បានថ្លែងនៅក្នុងសុន្ទរកកាលពីថ្ងៃអាទិត្យថា សណ្តាប់ធ្នាប់ពិភពលោកដែលពឹងផ្អែកលើច្បាប់ គឺស្ថិតក្រោមការគំរាមកំហែងយ៉ាងខ្លាំងអស់ជាច្រើនទសវត្សរ៍មកហើយ។
លោកបានលើកឡើងនៅក្នុងសន្និសីទសន្តិសុខប្រចាំឆ្នាំនៅភាគខាងជើងប្រទេសស៊ុយអែតថា៖«យើងពិតជាមិនពេញចិត្តទេ ចំពោះអ្វីដែលសហរដ្ឋអាមេរិកកំពុងអនុវត្ត ជាពិសេសបានធ្វើចំពោះប្រទេសវ៉េណេស៊ុយអេឡាតែម្តង។ ហើយទាក់ទងនឹងច្បាប់អន្តរជាតិ ប្រហែលជាមានការរិះគន់កាន់តែខ្លាំង ដែលលោក ត្រាំ បង្ហាញថា ខ្លួនប្រឆាំងនឹងកោះ Greenland និងដាណឺម៉ាក»។
លោកបានសង្កត់ធ្ងន់ទៀតថា៖«ផ្ទុយទៅវិញ សហរដ្ឋអាមេរិកគួរតែអរគុណប្រទេសដាណឺម៉ាក ដែលបានក្លាយជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់ អស់រយៈពេលជាច្រើនឆ្នាំមកនេះ»។
តែយ៉ាងណា ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែកាន់កាប់ កោះGreenland ដើម្បីរារាំងរុស្ស៊ី ឬចិន ពីការកាន់កាប់កោះនេះនាពេលអនាគត។
ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀតថា កប៉ាល់រុស្ស៊ី និងចិនកំពុងប្រតិបត្តិការនៅជិតកោះ Greenland តែប្រទេសនៅតំបន់អឺរ៉ុបខាងជើង «Nordic» ដែលគ្រប់គ្រងកោះនេះ បានច្រានចោលការលើកឡើងរបស់លោក ត្រាំ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


