Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង បើកការស៊ើបអង្កេត ក្រោយរងការចោទ បង្ហោះ​ដ្រូនចូលដី កូរ៉េខាងជើង

បានផុស

នៅ

ក្រសួងការពារជាតិកូរ៉េខាងត្បូង នាថ្ងៃចន្ទទី១២មករាបានអះអាងថា ខ្លួនកំពុងបើកការស៊ើបទៅលើការចោទប្រកាន់ យន្តហោះដ្រូនដែលមានប្រភពមកពីកូរ៉េខាងត្បូង បានឈ្លានពានចូលទៅក្នុងដែនអាកាសកូរ៉េខាងជើង ខណៈដែលរដ្ឋាភិបាលកំពុងចាត់វិធានការដើម្បីទប់ស្កាត់ភាពតានតឹង និងបង្ហាញថាឧប្បត្តិហេតុនេះ មិនមែនជាប្រតិបត្តិការយោធាទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Yonhap

យោងតាម koreaherald ការស៊ើបអង្កេតនេះបានបញ្ជាដោយប្រធានាធិបតី Lee Jae Myung កាលពីថ្ងៃមុន ខណៈដែលលោកបានដឹកនាំអាជ្ញាធរឲ្យបង្កើតការពិតយ៉ាងឆាប់រហ័សជុំវិញការចោទប្រកាន់ពីបទរំលោភបំពានយន្តហោះដ្រូន និងកំណត់ថា តើច្បាប់ណាមួយត្រូវបានរំលោភបំពានឬអត់។ ទីក្រុងសេអ៊ូលថែមទាំំងលើកឡើងថា ខ្លួនមិនច្រានចោលការស៊ើបអង្កេតរួមគ្នាអន្តរកូរ៉េនាពេលអនាគតនោះទេ។

លោក Lee Jae Myung មានប្រសាសន៍បន្ថែមថា ប្រសិនបើការឈ្លានពានរបស់យន្តហោះដ្រូនបង្ហាញថាជាការពិត ពួកគេនឹងបង្កើតជាអំពើឧក្រិដ្ឋធ្ងន់ធ្ងរដែលគំរាមកំហែងដល់សន្តិភាពនៅលើឧបទ្វីបកូរ៉េ និងសន្តិសុខជាតិ ដោយបញ្ជាឲ្យមានការស៊ើបអង្កេតយ៉ាងម៉ត់ចត់ ហើយថា ទីក្រុងសេអ៊ូលមិនមានបំណងញុះញង់ ឬបង្កជម្លោះជាមួយកូរ៉េខាងជើងទេ។

ដោយឡែក អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី Chung Binna បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃដដែលថា យោធា និងប៉ូលិសកំពុងសហការគ្នាយ៉ាងជិតស្និទ្ធ ទោះបីជាលោកស្រីបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីទំហំ ឬវិសាលភាពនៃក្រុមការងារក៏ដោយ។

លោកស្រីមានប្រសាសន៍ថា យោធាកំពុងសហការយ៉ាងរហ័ស ជាមួយប៉ូលិសស្របតាមការណែនាំរបស់ប្រធានាធិបតី ហើយការស៊ើបអង្កេតរវាងយោធា និងប៉ូលិសកំពុងដំណើរការ។ អាជ្ញាធរនឹងពន្យល់ពីការរកឃើញនៅពេលដែលការស៊ើបអង្កេតត្រូវបានបញ្ចប់។

កូរ៉េខាងជើងកាលពីថ្ងៃសៅរ៍បានអះអាងថា យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងត្បូង បានចូលទៅក្នុងដែនអាកាសរបស់ខ្លួនកាលពីខែកញ្ញាឆ្នាំមុន និងម្តងទៀតនៅថ្ងៃទី ៤ ខែមករា ដោយអះអាងថា ការហោះហើរទាំងនោះ ធ្វើឡើងសម្រាប់គោលបំណងឈ្លបយកការណ៍ដោយមានការគាំទ្រពីរដ្ឋាភិបាល និងយោធាកូរ៉េខាងត្បូង។ ក្រោយមក ទីក្រុងសេអ៊ូលបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់មួយនេះ ដោយតបវិញថា ខ្លួនមិនមាន ឬដំណើរការយន្តហោះដ្រូន ដូចអ្វីដែលកូរ៉េខាងជើងបានពិពណ៌នានោះទេ។

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោក ត្រាំ អះអាងថា អ៊ីរ៉ង់ «ចង់ចរចា»
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម