Connect with us

សេដ្ឋកិច្ច

ទំហំ​ពាណិជ្ជកម្មទ្វេភាគី​កម្ពុជា-ជប៉ុន ​សម្រេច​បាន ២,៥ ​ពាន់លានដុល្លារ កើនជាង ១៧% ​នៅឆ្នាំ ២០២៥​

បានផុស

នៅ

ទំហំពាណិជ្ជកម្ម​ទ្វេភាគីកម្ពុជា-ជប៉ុន ​សម្រេច​បាននូវ​ទំហំ​ទឹក​ប្រាក់​ជាង ​២,៥៣ ​ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៥ កើនឡើង ១៧,១៤% ធៀបនឹងឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងអំពីទំនុកចិត្តនៃវិនិយោគិនជប៉ុនមកលើបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ​បង្ហាញថា នៅក្នុងឆ្នាំ ២០២៥ ទំហំ​ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-ជប៉ុន សម្រេច​បាននូវ​ទំហំ​ទឹក​ប្រាក់​ជាង ​២,៥៣ ​ពាន់លានដុល្លារ កើនឡើង ១៧,១៤% ក្នុងនោះកម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅ​ជប៉ុនមានតម្លៃ ១,៥៧ ពាន់លានដុល្លារ កើន ១១,៨៦% ចំណែកជប៉ុននាំចូលមកវិញ មានតម្លៃ៩៥៦ លានដុល្លារ កើន ២៧%។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជា​ជំរុញ​ការកែច្នៃ និងនាំចេញស្វាយចន្ទីទៅទីផ្សារជប៉ុន តាមរយៈការលើកទឹកចិត្តវិស័យឯកជន ឱ្យ​បន្ត​កែច្នៃ និងនាំចូលផលិតផលនេះសម្រាប់ដាក់លក់នៅទីផ្សារ​លក់រាយជាច្រើនទីតាំង​របស់​ប្រទេស​ជប៉ុន។

​កម្ពុជាធ្វើពាណិជ្ជកម្មជាមួយជប៉ុនសឹងតែពហុវិស័យ ​ទាំង​សម្លៀកបំពាក់ ​គ្រឿងបន្លាស់ ​គ្រឿង​បង្គុំ​ផ្សេងៗ ​ខណៈផលិត​ផល​កសិកម្មរបស់កម្ពុជា​មួយចំនួន​ក៏​បាននាំចេញទៅទីផ្សារជប៉ុនផងដែរ។ ​

​​លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា​មានប្រសាសន៍ថា ​​ទំនាក់​ទំនង​ការទូតកម្ពុជា-ជប៉ុន​បន្តរក្សាបានល្អ ​ខណៈទំនុកចិត្តនៃវត្តមានរបស់ក្រុមហ៊ុនជប៉ុន​នៅ​កម្ពុជាជាយូរមកហើយ​។​

​លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា ​វិនិយោគិន​ជប៉ុន​ពេញចិត្ត​ក្នុង​ការវិនិយោគនៅកម្ពុជា ដែល​ទទួល​បានផលចំណេញមួយចំនួន ​ដូចជាផ្សារទំនើបអ៊ីអន ​និងរោងចក្រគ្រឿង​បង្គុំ​អេឡិក​ត្រូនិក​ផ្សេងៗ៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម