Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់ក្នុងករណីបាក់គំនរសំរាមកម្ពស់​ស្មើ​អគារ​២០ជាន់​នៅហ្វីលីពីន កើនឡើង​ដល់ ១១នាក់

បានផុស

នៅ

អាជ្ញាធរប្រទេសហ្វីលីពីន បានបញ្ជាក់​ថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍បាក់គំនរសំរាមនៅទីក្រុង Cebu បានកើនឡើងដល់​១១នាក់ បន្ទាប់ពីក្រុមការងារបានរកឃើញសាកសពបន្ថែមទៀតនៅកន្លែងកើតហេតុ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នា​ថ្ងៃអង្គារ​ទី​១៣​ខែ​មករា​ឆ្នាំ​២០២៦​របស់សារព័ត៌មាន BBC។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សោកនាដកម្មនេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅទីលានចាក់សំរាម Binaliw នៅពេលដែលភ្នំសំរាម​កម្ពស់ប្រហែលអគារ​២០ជាន់ បានបាក់ធ្លាក់ចុះមកលើកម្មករជាង​១០០នាក់ដែលកំពុងបំពេញការងារ។ ទោះបីជាមានការព្រួយបារម្ភពីមន្ត្រីពន្លត់អគ្គិភ័យថា លទ្ធភាពនៃការរស់រានមានជីវិតក្រោមគំនរសំរាមរាប់តោនមានកម្រិតទាបក៏ដោយ ក៏អភិបាលក្រុង Cebu លោក Nestor Archival បានប្រកាសថា ក្រុមស្វែងរកបានរកឃើញ «សញ្ញានៃជីវិត» កាលពីថ្ងៃចន្ទ ដែលជំរុញ​​ឲ្យ​មានការបន្តសកម្មភាពសង្គ្រោះជាបន្ទាន់ ដើម្បីស្វែងរកមនុស្សយ៉ាងហោចណាស់ ២៥នាក់ទៀតដែលកំពុងបាត់ខ្លួន។

ហេតុការណ៍នេះបានបណ្តាល​​ឲ្យ​មនុស្ស​១២នាក់រងរបួស ខណៈដែលរបាយការណ៍បឋមពីការិយាល័យរ៉ែ និងភូគព្ភសាស្ត្របានសន្មតថា មូលហេតុគឺបណ្តាលមកពីការធ្លាក់ភ្លៀងជាប់ៗគ្នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ដែលធ្វើ​ឲ្យសំរាមជោកជាំដោយទឹក និងមានទម្ងន់ធ្ងន់ខ្លាំងរហូតដល់បាក់ធ្លាក់។ ក្រសួងបរិស្ថាន និងធនធានធម្មជាតិ (DENR) បានចេញបញ្ជា​ឲ្យ​ផ្អាកសកម្មភាពជាបន្ទាន់ចំពោះក្រុមហ៊ុន Prime Integrated Waste Solutions, Inc. (PWS) ដែលជាអ្នកគ្រប់គ្រងទីលានចាក់សំរាមនេះ និងតម្រូវ​ឲ្យក្រុមហ៊ុនដាក់ស្នើផែនការកែលម្អក្នុងរយៈពេល​៩០ថ្ងៃ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម