Connect with us

សន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនក្រុមជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីលួចម៉ូតូពលរដ្ឋនៅក្រុងខេមរភូមិន្ទ

បានផុស

នៅ

កម្លាំងនគរបាលអធិការដ្ឋានក្រុងខេមរភូមិន្ទ និងអធិការដ្ឋាននគរបាលស្រុកកោះកុង បានសហការគ្នាប្រតិបត្តិការបង្រ្កាបក្រុមជនសង្ស័យចំនួន៦នាក់ ករណីចោរកម្មលួចម៉ូតូរបស់ប្រជាពលរដ្ឋហើយគេចខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរៈសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឱ្យដឹងរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះថា ជនសង្ស័យទាំង៦នាក់ខាងលើ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ ឈ្មោះ យី ពៅ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិ៤ សង្កាត់ដងទង់ កាលពីថ្ងៃទី១៤ខែ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១១និង៥០នាទី ខណៈពេលជនរងគ្រោះបានទុកម៉ូតូចោលមុខផ្ទះមិនបានដកសោរ។

លោកអធិការនគរបាលក្រុងខេមរភូមិន្ទ បានបន្តទៀតថា កាលពីថ្ងៃទី១១ ខែមករា ជនសង្ស័យមានគ្នា៥ នាក់បានជិះម៉ូតូពីគ្រឿងចេញពីខេត្តកំពត ជិះមកដល់វាលរិញ ស្រុកព្រៃនប់ម៉ោងប្រមាណ១៩និង០០នាទី ក៏ចូលដេកផ្ទះសំណាក់មួយយប់។ លុះថ្ងៃទី១២ ខែឆ្នាំដដែលម៉ោង១៣:៣០នាទី ជនសង្ស័យទាំង៥នាក់បានជិះម៉ូតូ២គ្រឿងចេញពីវាលរិញមកខេត្តកោះកុង ជិះដល់ក្រុងខេមរភូមិន្នម៉ោង១៨:៣០នាទី ឃើញផ្ទះគេ១កន្លែងទុកចោលក៏ដេកនៅទីនោះ(មិនស្គាល់ទីតាំង)បាន២យប់ រួចក៏បានធ្វើសកម្មភាពលួចតែម្តង។

ក្រោយលួចម៉ូតូបាន ពួកគាត់មានផែនការរត់គេចខ្លួនជាបន្តបន្ទាប់ ដោយដឹងសភាពការណ៍លោកអធិការនគរបាលក្រុងខេមរភូមិន្ទ ក៏សុំកិច្ចអន្តរាគមន៍ទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះកុង ដើម្បីប្រតិបត្តិការបង្រ្កាបបានទាន់ពេលវេលាផងដែរ។

ជនសង្ស័យទាំង៦មានឈ្មោះ សន តុលា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងកន្លែត ឃុំសំរោង ស្រុកទឹកឈូ ខេត្តកំពត, ឈ្មោះរ៉ាន់ វីរៈ  អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្រែល៊ក ឃុំប្រឡាយ ស្រុកស្ទង ខេត្តកំពង់ធំ, ឈ្មោះស៊ុគ សុភា អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងឆែត ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត, ឈ្មោះនឹម ចំណាប់  អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង, ឈ្មោះសាង ប៊ុនញ៉ា  អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្ទឹងវែ សង្កាត់ស្ទឹងវែង, ឈ្មោះឌូង សំណាង  អាយុ១៦ឆ្នាំ រស់នៅភូមិបឹងតារោង ឃុំព្រៃឃុំ ស្រុកទឹកឈូ ខេត្តកំពត។ វត្ថុតាងដកហូត មានម៉ូតូមួយគ្រឿងម៉ាកWAVE ពណ៌ស្វាយ ស៊េរីឆ្នាំ២០១៨ ម៉ូតូហុងដាឌ្រឺម គ្មានស្លាកលេខ និងអាវ ០២គ្រឿង។ម៉ូតូមួយគ្រឿងម៉ាកWAVE ពណ៌ស្វាយ ស៊េរីឆ្នាំ២០១៨ ទូរសព្ទ័vivio ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់នេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ អត្ថបទៈសិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម