ព័ត៌មានជាតិ
កម្លាំងអាវុធហត្ថអំពាវនាវកុំឲ្យបងប្អូនប្រជាពលរដ្ឋចេញពីផ្ទះក្នុងពេលសមត្ថកិច្ចការពារយ៉ាងម៉ឺងម៉ាតនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល
ភ្នំពេញ ៖ ដើម្បីអនុវត្តតាមប្រសាសន៍សារជាសំឡេងណែនាំបន្ថែម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១និងយោងតាមសេចក្តីសម្រេច លេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការក្រើនរំលឹកការរឹតបន្តឹង និងអនុវត្តវិធានការផ្លូវច្បាប់ រួចមកកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការបន្តអំពាវនាវកុំឲ្យបងប្អូនប្រជាពលរដ្ឋចេញពីផ្ទះក្នុងពេលសមត្ថកិច្ចការពារយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។ ផ្ទុយទៅវិញចំពោះជនដែលបំពានលើបំរាម ទៅលើអនុក្រឹត្យ និងបទបញ្ញត្តិទាំងឡាយ ដែលបានកំណត់ក្នុងរយៈពេលកន្លងទៅនោះត្រូវអនុវត្តតាមច្បាប់ព្រហ្មទណ្ឌដាច់ខាតតែម្ដង។

មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមមិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬ ទីសំណាក់របស់ខ្លួន។ ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ ដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។ ប៉ុន្តែការធ្វើដំណើរចេញក្រៅលំនៅឋាន ឬ ទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ ដោយតម្រូវឲ្យមាន ឯកសារបញ្ជាក់តាមការកំណត់ដែលមានក្នុងសេចក្តីសម្រេច រីឯការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំប្រទល់ភូមិសាស្ត្របិទខ្ទប់ ត្រូវបានហាមឃាត់ លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់ ការទទួលចាក់វាក់សាំងការពារកូវីដ១៩លើកទី២ និង សេវាពាក់ព័ន្ធនឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចផងដែរ។

សូមបញ្ជាក់ថា សកម្មភាពប្រចាំ ថ្ងៃទី១៩ ទី២០ខែមេសា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល យ៉ាងម៉ឺងម៉ាត់បំផុត ដោយប្រចាំការការពារតាមគោលដៅបិទខ្ទប់ និង ប្រចាំការ ការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍ នៅតាមទីតាំង ដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ (COVID-19) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បែងចែកជា3វេន ការពារ ទាំងយប់ទាំងថ្ងៃ៕
ដោយ ៖ វិមាន









-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន