កីឡា
លេង ១៦ ប្រកួត Kwame រកបាន ១៧ គ្រាប់ កំពុងនាំមុខកីឡាករលេខពីរ ៥ គ្រាប់
ខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Kwame Peprah ពិតជាធ្វើបានល្អខ្លាំងមែនទែនដោយរកបាន ៣ គ្រាប់ម្នាក់ឯងទល់នឹងក្រុម ភ្នំពេញក្រោន កាលពីថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ ២០២៦ ជាពេល ព្រះខ័នរាជស្វាយរៀង បានឈ្នះដោយលទ្ធផល ៣-២ ក្នុងសប្តាហ៍ទី១៦ នៃលីគកំពូលកម្ពុជា។

កីឡាករ Kwame Peprah កាន់តែបង្កើនគម្លាតនាំមុខគូប្រជែងក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេគិតត្រឹមសប្តាហ៍ទី១៦។ រូបគេរកបាន ១៧ គ្រាប់ ពីការបង្ហាញខ្លួននៅលើទីលាន ១៦ ប្រកួតក្នុងលីគបាល់ទាត់កំពូលកម្ពុជារដូវកាលនេះដោយបាននាំមុខ ៥ គ្រាប់ លើកីឡាករលេខ២ Minigawa Yusuke របស់ណាហ្គាវើលដ៍ដែលរកបាន ១២ គ្រាប់។

គ្រាប់បាល់ទាំង ១៧ គ្រាប់ ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង រកបានដូចខាងក្រោម៖
- រកបាន ១ គ្រាប់ ពេល ឈ្នះ អង្គរថាយហ្គឺរ ៣-០ ជើងទី១ និងជើងទី២ រកបាន ២ គ្រាប់ពេល ឈ្នះ ៣-១
- រកបាន ២ គ្រាប់ ពេលឈ្នះ បឹងកេត ៣-០ ជើងទី១
- រកបាន ១ គ្រាប់ ពេលឈ្នះ វិសាខា ២-០ ជើងទី១
- រកបាន ១ គ្រាប់ ពេលឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ៦-១ ជើងទី១ និងជើងទី២ រកបាន ២ គ្រាប់ ពេលឈ្នះ ៤-១
- រកបាន ១ គ្រាប់ ពេលចាញ់ ភ្នំពេញក្រោន ២-៣ ជើងទី១ និងជើងទី២ រកបាន ៣ គ្រាប់ ពេលឈ្នះ ៣-២
- រកបាន ១ គ្រាប់ ពេលឈ្នះ កងយោពលខេមរភូមិន្ទ ៦-១ ជើងទី១
- រកបាន ១ គ្រាប់ ពេលឈ្នះ គិរីវង់សុខសែនជ័យ ២-១ ជើងទី១
- រកបាន ១ គ្រាប់ ពេលឈ្នះ ISI ដង្កោសែនជ័យ ៦-១ ជើងទី១
- រកបាន ១ គ្រាប់ ពេលឈ្នះ ណាហ្គាវើលដ៍ ២-១ ជើងទី១

ក្រៅពីការរកបានគ្រាប់បាល់ កីឡាករ Kwame Peprah ក៏បញ្ជូនបាល់ (assist) បាន ៤ លើកឲ្យដៃគូស៊ុតចូល។ ដូច្នេះរូបគេកំពុងក្លាយជាបេក្ខភាពឈានមុខគេក្នុងការឆ្ពោះទៅរកការឈ្នះពានស្បែកជើងមាស ក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅរដូវកាលនេះ។

គ្រាប់បាល់ខាងលើគឺគ្រាន់តែគិតសម្រាប់ការប្រកួតក្នុងលីគបាល់ទាត់កំពូលកម្ពុជាប៉ុណ្ណោះ ប៉ុន្តែរូបគេក៏រកបានគ្រាប់បាល់សម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិផងដែរ។

គិតត្រឹមសប្តាហ៍ទី១៦ ព្រះខ័នរាជស្វាយរៀង កំពុងឈរលើកំពូលតារាង ដោយមាន ៣៩ ពិន្ទុ ដោយនាំមុខក្រុមលំដាប់លេខ ២ ភ្នំពេញក្រោន ដែលមាន ៣៤ពិន្ទុ ប៉ុន្តែភ្នំពេញក្រោន នៅសល់ ១ ប្រកួតទៀតក្នុងដៃ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


