កីឡា
Kwame ក្លាយជាកីឡាករលីគ កម្ពុជា តែម្នាក់គត់ ស៊ុតចូល ៥ ពានរង្វាន់ផ្សេងគ្នារដូវកាលនេះ
ខ្សែប្រយុទ្ធរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Kwame Peprah កំពុងបង្ហាញភាពលេចធ្លោខ្លាំង ដោយក្លាយជាកីឡាករក្នុងលីគ កម្ពុជា តែម្នាក់គត់ អាចស៊ុតបញ្ចូលទីគ្រប់កម្មវិធី ដែលរូបគេបានលេង។

ថ្វីដ្បិតទើបមកចូលរួមជាមួយក្រុម ព្រះខ័នរាជស្វាយរៀង ក្នុងរដូវកាលដំបូងក៏ពិតមែន ប៉ុន្តែ Kwame ពិតជាបង្ហាញគុណផលនៃការស៊ុតបញ្ចូលទីសឹងមិនគួរឱ្យជឿ។ គិតត្រឹមពេលនេះ កីឡាកររកបានគ្រាប់បាល់បានចំនួន ៥ កម្មវិធីផ្សេងគ្នា ដូចជាពានបើករដូវកាល Cambodian Super Cup, ពានលីគកំពូលកម្ពុជា Cambodian Premier League, ពាន ASEAN Club Championship Shopee Cup, ពាន AFC Challenge League និងចុងក្រោយពានសម្តេចតេជោហ៊ុនសែន។
បើកឆាកប្រកួតដំបូងជាមួយ ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់បើករដូវកាល Cambodian Super Cup កីឡាករ Kwame រកបាន ២ គ្រាប់ទល់នឹង ភ្នំពេញក្រោន។ ការប្រកួតនោះ ក្រុម ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុម ភ្នំពេញក្រោន នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ ៧-៥ បន្ទាប់ពីបញ្ចប់ ៩០ នាទីស្មើគ្នា ២-២។

ងាកមកកាន់ក្របខណ្ឌលីគកំពូល កម្ពុជា Cambodian Premier League វិញ Kwame ក៏រកគ្រាប់បាល់បានផងដែរ ហើយថែមទាំងកំពុងឈរនៅតំណែងជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេថែមទៀត ពោលគឺចំនួន ២០ គ្រាប់ គិតត្រឹមសប្តាហ៍ទី ២៣។
ពានរង្វាន់ក្នុងស្រុកមួយទៀត គឺពានសម្តេចតេជោហ៊ុន សែន ក៏ Kwame ទើបរកបានគ្រាប់បាល់ផងដែរ ដោយកីឡាកររកបាន ១ គ្រាប់ជួយឱ្យ ព្រះខ័នរាជស្វាយរៀង ឈ្នះ គិរីវង្សសុខសែនជ័យ នៅជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយក្នុងលទ្ធផល ៤-១។ សរុបលទ្ធផលទាំង ២ ជើង គឺ ព្រះខ័នរាជស្វាយរៀង ឈ្នះ ៥-៣ ដូច្នេះពួកគេទទួលបានកៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយជួបជាមួយក្រុម បឹងកេត។

ក្រៅអំពីពានរង្វាន់ក្នុងស្រុក ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំ ក៏រកបានគ្រាប់បាល់ផងដែរ នៅពានរង្វាន់អន្តរជាតិ ២ ទៀត ដែល ព្រះខ័នរាជស្វាយរៀង មានឈ្មោះលេង។ នៅពានរង្វាន់ក្លិបអាស៊ាន ASEAN Club Championship Shopee Cup កីឡាករ Kwame រកបាន ១ គ្រាប់ និងពានរង្វាន់ AFC Challenge League រកបានចំនួន ៦ គ្រាប់។
នៅរដូវកាលនេះ ក្រៅតែអំពី Kwame គឺពុំមានកីឡាករក្នុងលីគ កម្ពុជា ណាផ្សេង អាចស៊ុតបញ្ចូលទីបាន ៥ កម្មវិធីផ្សេងគ្នាដូចនេះឡើយ។ គិតត្រឹមពេលនេះ ខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា វ័យ ២៤ ឆ្នាំ រកគ្រាប់បាល់សរុបបានចំនួន ៣០ គ្រាប់ហើយ ក្នុងចំណោមការលេង ៣៤ ប្រកួត៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


