ព័ត៌មានអន្ដរជាតិ
ក្រសួងការបរទេសអាមេរិកត្រដាងសមិទ្ធផលខ្លះៗ ក្នុងខួប១ឆ្នាំនៃការវិលកាន់អំណាចរបស់ត្រាំ
ចាប់តាំងពី លោក ដូណាល់ ត្រាំ ឡើងកាន់ដំណែងជាលើកទី២មក សហរដ្ឋអាមេរិកបានសម្រេចនូវគោលដៅធំៗមួយចំនួន ដែលអាមេរិកគិតថាជាប្រយោជន៍សម្រាប់ប្រទេស។ ប៉ុន្តែបើក្រឡេកមើលការអនុវត្តន៍មួយចំនួនវិញ វាជាការសម្លាប់ប្រជាជននៅទូទាំងពិភពលោកដោយប្រយោលប៉ុណ្ណោះ ជាពិសេសអាមេរិកកាន់តែឃ្លាតឆ្ងាយពីប្រទេសនៅសហភាពអឺរ៉ុបជាបណ្តើរៗ។

ការចេញផ្សាយលើគេហទំព័ររបស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក ឱ្យដឹងថា កាលពីមួយឆ្នាំមុន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឡើងកាន់ដំណែងជាមួយនឹងអាណត្តិដើម្បីធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត។ ចាប់តាំងពីពេលនោះមក លោកបានទទួលជ័យជម្នះ បន្ទាប់ពីឈ្នះបេះដូងប្រជាជនអាមេរិក។
ក្រសួងការបរទេសលើកឡើងថា៖«អាមេរិកបានដកហូតទិដ្ឋាការជាង១០ម៉ឺនពីជនបរទេសដែលភាគច្រើនពីអ្នកដែលប្រព្រឹត្តបទឧក្រិដ្ឋដូចជាការវាយដំ ចោរកម្ម និងការបើកបរក្រោមឥទ្ធិពលស្រវឹង ឬអ្នកដែលសាទរចំពោះអំពើហិង្សាលើជនជាតិអាមេរិក»។
ជាពិសេសបានចាត់តាំងអង្គភាព Cartel de Los Soles ជាអង្គការភេរវករបរទេស។ បន្ទាប់មក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យចាប់ខ្លួន លោក នីកូឡាស ម៉ាឌូរ៉ូ [Nicolás Maduro] និង លោកស្រី Cilia Flores ដែលជាភេរវករដោយជោគជ័យ ក្នុងបទចោទក្នុងប្រតិបត្តិការជនភេរវករ។
ក្រសួងការបទេសឱ្យដឹងទៀតថា ការឆ្លងចូលតាមព្រំដែនភាគខាងត្បូងបានធ្លាក់ចុះ ៩៩ភាគរយ ចាប់តាំងពីខែមករា ចំពេលមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងមូលដើម្បីបញ្ឈប់រំហូរនៃការធ្វើចំណាកស្រុកដ៏ច្រើន មកកាន់សហរដ្ឋអាមេរិក។
ជាងនេះទៅទៀត ការចេញទិដ្ឋាការជនអន្តោប្រវេសន៍ត្រូវបានផ្អាកដល់ប្រទេសចំនួន៧៥ ជុំវិញពិភពលោក ខណៈដែលក្រសួងកំពុងពិនិត្យមើលឡើងវិញនូវនីតិវិធីត្រួតពិនិត្យ ដើម្បីធានាថាជនអន្តោប្រវេសន៍ថ្មីមិនបានបំពានលើទឹកចិត្តរបស់ប្រជាជនអាមេរិក ដោយប្រែក្លាយជាការចោទប្រកាន់សាធារណៈលើសហរដ្ឋអាមេរិក។
មិនតែប៉ុណ្ណោះ ក្រសួងការបរទេសបានសម្របសម្រួលការអនុវត្តផែនការសន្តិភាពរបស់ប្រធានាធិបតីនៅតំបន់ហ្គាហ្សា បញ្ចប់សង្រ្គាម ធានាការវិលត្រឡប់របស់ចំណាប់ខ្មាំង និងការបង្កើនលទ្ធភាពទទួលបានជំនួយមនុស្សធម៌។
ក្រសួងការបរទេសត្រូវបានរៀបចំឡើងវិញដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនៃសតវត្សទី២១ ការផ្តល់សិទ្ធិអំណាចដល់ស្ថានទូត និងការិយាល័យក្នុងតំបន់ សម្រួលជំនួយឆ្លើយតបគ្រោះមហន្តរាយ ការលុបបំបាត់ការិយាល័យក្នុងស្រុកស្ទើរតែ ៤៥ភាគរយ និងការរៀបចំឡើងវិញនូវក្រសួងការបរទេសដើម្បីបម្រើផលប្រយោជន៍អាមេរិក។
តាមការណែនាំរបស់ប្រធានាធិបតី ត្រាំ ក្រសួងការបរទេសបានផ្តួចផ្តើមឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិជាច្រើន។
លោក ត្រាំ សង្កត់ធ្ងន់ថា៖«ការដកខ្លួនចេញពីអង្គការទាំងនោះ គឺជាការល្អប្រសើរ ព្រោះពួកគេជាមនោគមវិជ្ជាបង្កឱ្យមានគ្រោះថ្នាក់ ខ្ជះខ្ជាយថវិកា និងធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់ប្រជាជនអាមេរិក»។
មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិកទទួលបានជោគជ័យក្នុងការចែករំលែកបន្ទុកជាមួយសម្ព័ន្ធមិត្តអឺរ៉ុប និងធានានៅក្នុងការប្តេជ្ញាចិត្តពីសមាជិកណាតូក្នុងការចំណាយ ៥ភាគរយនៃ GDP លើវិស័យការពារជាតិនៅឆ្នាំ ២០៣៥។ ការប្តេជ្ញាចិត្តនេះនឹងផ្តល់ផលចំណេញដល់ខ្ទង់ទ្រីលានដុល្លារជារៀងរាល់ឆ្នាំក្នុងការការពារ និងការវិនិយោគលើវិស័យការពារជាតិ។
គួរបញ្ជាក់ថា ភ្នាក់ងារអនុវត្តច្បាប់ដែលគាំទ្រដោយក្រសួងការបរទេសបានរឹបអូសថ្នាំញៀនម៉ាក methamphetamine ជិត ៣៥០តោន នៅម៉ិកស៊ិក លុបបំបាត់ដំណាំគ្រឿងញៀនខុសច្បាប់ជាង ៨០ ០០០ ហិកតាក្នុងប្រទេសប៉េរូ និងរឹបអូសបានកូកាអ៊ីន ៦៨៧.៧គីឡូក្រាម ក្នុងប្រទេស El Salvador ។
ជាពិសេសក្រសួងការបរទេសបានប្តូរឈ្មោះ«វិទ្យាស្ថានសន្តិភាពទៅជាវិទ្យាស្ថានសន្តិភាព Donald J. Trump» ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលដែលមិនធ្លាប់មានពីមុនមក របស់ប្រធានាធិបតីអាមេរិកក្នុងការបន្តបុព្វហេតុចែកចាយសន្តិភាពជុំវិញពិភពលោក។
ក្រសួងបានបន្តទៀតថា៖ «រដ្ឋបាល ត្រាំ នឹងបន្តផ្តល់ជ័យជម្នះសម្រាប់ប្រជាជនអាមេរិក ហើយតែងតែដាក់អាមេរិកជាអាទិភាពទី១ជានិច្ច»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


