ព័ត៌មានជាតិ
៤ លក្ខខណ្ឌពិសេស អាចឲ្យជនបរទេសស្នើសុំចូលសញ្ជាតិខ្មែរបាន
រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីច្បាប់ស្តីពីសញ្ជាតិសម្រាប់ជនបរទេស ដែលចង់ស្នើសុំចូលសញ្ជាតិខ្មែរ។ ក្នុងអនុក្រឹត្យបានបង្ហាញពីនីតិវិធីការស្នើសុំចូលសញ្ជាតិខ្មែរ សម្រាប់ជនបរទេសរស់នៅក្នុងប្រទេសកម្ពុជាផ្អែកតាមលក្ខខណ្ឌផ្សេងៗ។

ការចូលសញ្ជាតិតាមរយៈការរៀបអាពាហ៍ពិពាហ៍
មាត្រា ៣ នៃច្បាប់ស្តីសញ្ជាតិបានបញ្ជាក់ថា ជនបរទេសអាចទាមទារស្នើសុំចូលសញ្ជាតិខ្មែរបាន តាមរយៈការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយពលរដ្ឋខ្មែរ។
ការស្នើសុំចូលសញ្ជាតិខ្មែរតាមរយៈចំណងអាពាហ៍ពិពាហ៍ តម្រូវឲ្យជននោះត្រូវមានវត្តមានក្នុងប្រទេសកម្ពុជា ហើយត្រូវដាក់ពាក្យសុំនិងបំពេញបែបបទនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ក្នុងច្បាប់ក៏អនុញ្ញាតិឲ្យជនបរទេសជាឪពុកឬម្តាយដែលមានកូនជាអនីតិជន អាចស្នើសុំសញ្ជាតិខ្មែរជាចង្កោមគ្រួសារ។ ហើយមុនទទួលបានសញ្ជាតិខ្មែរ តម្រូវឲ្យធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។
ការចូលសញ្ជាតិតាមការវិនិយោគ
មាត្រា ២៩ ច្បាប់ស្តីពីសញ្ជាតិបានបញ្ជាក់ថា ជនបរទេសអាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម បើសិនបានបោះទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពី ៤ ០០០ ០០០ ០០០ (បួនប៊ីលាន) រៀលឡើងទៅ។
ការវិនិយោគត្រូវតែស្ថិតនៅក្នុងវិស័យអាទិភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយការវិនិយោគដោយប្រើប្រាស់ទុនផ្ទាល់ខ្លួនដែលមានប្រភពច្បាស់លាស់។
ការផ្តល់ជំនួយសប្បុរសធម៌
ជនបរទេសដែលធ្វើអំណោយជាសាច់ប្រាក់ផ្ទាល់ខ្លួនចូលថវិកាជាតិ សម្រាប់បម្រើជាផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឬវិស័យមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា ក៏អាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយការធ្វើសញ្ជាតូបនីយកម្ម។
ការធ្វើអំណោយជាសាច់ប្រាក់ចាប់ពីចំនួន ១២ ០០០ ០០០ ០០០ (ដប់ពីរប៊ីលាន) រៀលឡើងទៅ។ ការធ្វើអំណោយជាសាច់ប្រាក់ផ្ទាល់ខ្លួននេះ ត្រូវមានប្រភពច្បាស់លាស់និងស្របច្បាប់ ហើយដែលត្រូវបង់ចូលថវិកាជាតិតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
មានគុណសម្បត្តិពិសេស
ច្បាប់ស្តីពីសញ្ជាតិ ក៏ផ្តល់លក្ខខណ្ឌសម្រាប់ជនបរទេសដែលមានគុណសម្បត្តិពិសេសឬថ្វីដៃពិសេស អាចសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ហើយត្រូវបំពេញបែបបទតាមច្បាប់ប្រទេសកម្ពុជា៕

ក្រុមគ្រួសារលោក ដាវិស បេន យ៉ូសែប ជាជនជាតិអាមេរិកកាំង ចំនួន៤នាក់ ទទួលបានសញ្ជាតិខ្មែរ ក្រោយចូលរួមបុព្វហេតុការពារព្រៃឈើនៅកម្ពុជា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


