ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារនគរបាលជាតិកូរ៉េ
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក លី ជេយ៉ុង (LEE JAE YOUNG) អគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបពិភាក្សាការងារនោះ ភាគីទាំងពីរ គឺបានផ្តោតសំខាន់ទៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រុមការងារ Task Force កម្ពុជា-កូរ៉េ ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារជាតិកូរ៉េ បានបង្កើតឡើងកាលពីខែវិចិ្ឆកា ឆ្នាំ២០២៥កន្លងទៅ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោក លី ជេយ៉ុង ក៏បានពិភាក្សាអំពីផែនការសកម្មភាពបន្ត ដែលភាគីទាំងពីរបានដាក់ចេញជាទិសដៅអនុវត្តនាពេលខាងមុខ។

គួរឱ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងការបង្កើតក្រុមការងាររួមមួយរវាងកម្ពុជា និងកូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា រាប់ទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាប់ពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា។
ការិយាល័យក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ Task Force ក៏ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីកន្លងទៅផងដែរ នៅក្នុងនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

MOU រវាងប៉ូលិសជាតិកម្ពុជា និងប៉ូលិសជាតិកូរ៉េខាងត្បូង គឺជាការបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត និងភាពប្រាកដនិយមសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ជាពិសេសការចាប់ដៃគ្នាក្នុងកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online Scams) ដែលកើតមាននៅក្នុងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


