ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ និងអ៊ីតាលីជំរុញឱ្យសហភាពអឺរ៉ុប ធ្វើកំណែទម្រង់ជាបន្ទាន់ ដើម្បីទីផ្សារសេរី
អាល្លឺម៉ង់ និងអ៊ីតាលី នឹងជំរុញសមាជិកសហភាពអឺរ៉ុបធ្វើកំណែទម្រង់ឡើងវិញ នៅក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការមួយនៅខែក្រោយ ដើម្បីសម្រួលនីតិវិធី និងកែលម្អការប្រកួតប្រជែង ឬហានិភ័យដែលធ្លាក់ចុះបន្ថែមទៀត នៅពីក្រោយសហរដ្ឋអាមេរិក និងចិន។ នេះបើតាមខ្លឹមសារក្នុងគោលនយោបាយដែលគ្រោងនឹងលើកឡើង។

គោលនយោបាយត្រូវបានចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ លើកឡើងថា៖ « ស្តង់ដាររស់នៅ និងអធិបតេយ្យភាពរបស់អឺរ៉ុបកំពុងជាប់គាំង ខណៈដែលដៃគូប្រកួតប្រជែងថ្មីបង្កើនឥទ្ធិពលជាសកលរបស់ពួកគេ ហើយគម្លាតរវាងអឺរ៉ុប អាមេរិក និងចិនកាន់តែឃ្លាតឆ្ងាយពីគ្នា»។
សេចក្តីថ្លែងការបន្ថែមថា៖ «ការបន្តនៅលើផ្លូវបច្ចុប្បន្នមិនមែនជាជម្រើសល្អទេ។ អឺរ៉ុបត្រូវតែធ្វើសកម្មភាពអ្វីមួយឥឡូវនេះ»។
មិនតែប៉ុណ្ណោះ ខ្លឹមសារក្នុងគោលនយោបាយត្រូវបានគូរឡើងដោយប្រធានក្រុមប្រឹក្សានៅច្រកទ្វារអន្តរជាតិក្នុងក្រុង Alden Biesen ប្រទេសបែលហ្សិក នៅថ្ងៃទី១២ ខែកុម្ភៈ។ ដូច្នេះហើយ ទើបទីប្រឹក្សាអាល្លឺម៉ង់ លោក Friedrich Merz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni កំពុងជំរុញឱ្យមានយុទ្ធសាស្រ្តមួយ ដែលធ្វើឡើងដោយសហភាពអឺរ៉ុប ដើម្បីសម្របសម្រួល និងគាំទ្រអាជីវកម្ម ក្នុងការទាក់ទាញការវិនិយោគ ជាពិសេសពង្រឹងទីផ្សារតែមួយ។
បន្ថែមពីនេះ ផែនការដែលបានលើកឡើងនឹងជំរុញឱ្យមេដឹកនាំប្រើប្រាស់កិច្ចប្រជុំ និងប្រមូលផ្តុំក្រុមប្រឹក្សាអឺរ៉ុប ដើម្បីយល់ព្រមលើការប្តេជ្ញាចិត្តជាក់ស្តែង ក្នុងខែមីនា។
ចំណែក លោកស្រី Meloni និងលោក Merz ក៏គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រនៅទីក្រុងរ៉ូម សម្រាប់កិច្ចប្រជុំកំពូលទ្វេភាគី ដែលផែនការណ៍ Italo-German នឹងត្រូវបានដាក់បង្ហាញ នេះបើយោងតាមប្រភពរដ្ឋាភិបាលអ៊ីតាលីដែលបានលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ក្នុងគោលការណ៍ក៏បានជំរុញឱ្យសហភាពអឺរ៉ុប(EU) ពន្លឿនកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយដៃគូផ្សេងទៀត រួមមាន អូស្ត្រាលី ឥណ្ឌា អារ៉ាប់រួម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ខណៈគោលការណ៍ក៏បានរំឭក អឺរ៉ុបឱ្យត្រៀមខ្លួនជាស្រេច ដើម្បីប្រើប្រាស់ឧបករណ៍ពាណិជ្ជកម្មការពារប្រសិនបើចាំបាច់៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


