Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ បន្តលើកកម្ពស់ចំណេះដឹងអំពីឥរិយាបថការងារ ជូនដល់​អធិការពេទ្យការងារ អធិការការងារ និងអ្នកផ្សះផ្សាវិវាទការងារ

បានផុស

នៅ

លោក លឹម ស៊ុយ​ហុង អនុរដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង លោក ភុ​ន សុ​ភ័​ក្ត នាយក​វិទ្យាស្ថាន​ជាតិ​ការងារ សហការ​ជាមួយ​លោកស្រី​សាស្ត្រាចារ្យ Cécile Nicod និង​លោកស្រី​សាស្ត្រាចារ្យ Dominique Cau-Bareille មកពី​វិទ្យាស្ថាន​ការងារ នៃ​សាកលវិទ្យាល័យ​លី​យ៉ុង ២ នៃ​ប្រទេស​បារាំង បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ចែករំលែក​បទ​ពិសោធ​លើ​ជំនាញ​ឥរិយាបថ​ការងារ (Ergonomics) នៅ​ប្រទេស​បារាំង ជូន​ដល់​អធិការ​ពេទ្យ​ការងារ អធិការ​ការងារ និង​អ្នក​ផ្សះផ្សា​វិវាទ​ការងារ សរុប​ចំនួន ៣៤ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គ​បណ្តុះបណ្តាល​នោះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ ក្នុង​គោលបំណង​ចម្បង​គឺ​ដើម្បី​ឈ្វេងយល់​អំពី​ឥរិយាបថ​ការងារ ដែល​សំដៅ​ដល់​ការសិក្សា​បែប​វិទ្យាសាស្ត្រ​ពី​អន្តរ​កម្ម​រវាង​មនុស្ស និង​កត្តា​ពាក់ព័ន្ធ​នៅ​កន្លែង​ការងារ ដើម្បី​រៀបចំ​កន្លែង​ការងារ​មួយ​ដែល​អាចឱ្យ​កម្មករ-និយោជិត​ធ្វើការ​ប្រកបដោយ​ប្រសិទ្ធភាព មាន​សុវត្ថិភាព​ និង​សុខុមាលភាព​ល្អ​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត កាត់បន្ថយ​ហានិភ័យ​ការងារ ក៏ដូចជា​គ្រោះថ្នាក់​ការងារ ឬ​ជំងឺ​វិជ្ជាជីវៈ។

ការ​ចែករំលែក​បទ​ពិសោធ​នេះ​ផ្តោត​សំខាន់​លើ​ប្រធានបទ​ចំនួន ៤ រួមមាន ​៖ ឥរិយាបថ​ការងារ​ក្នុង​ការ​បំពេញ​ការងារ​ , បញ្ហា​ប្រឈម តួអង្គ​ពាក់ព័ន្ធ និង​ឧបករណ៍​គតិយុត្តិ​សម្រាប់​បង្ការ​ហានិភ័យ​នៅ​កន្លែង​ការងារ នៅ​ក្នុង​ប្រទេស​បារាំង។

ក្នុងឱកាស​នោះ លោក​អនុរដ្ឋលេខាធិការ និង​លោកនាយក​វិទ្យាស្ថាន បាន​លើកឡើង​ពី​សារៈសំខាន់ ​នៃ​ជំនាញ​ឥរិយាបថ​ការងារ ដែលជា​ផ្នែក​មួយ ​នៃ​ការ​អភិវឌ្ឍ​ចំណេះដឹង​ក្នុង​ការ​បំពេញ​ការងារ​។ លើសពីនេះ លោក​អនុរដ្ឋលេខាធិការ បាន​កត់​សម្គាល់​ពី​ចំណុច​សំខាន់ៗ​ នានា ​ដើម្បី​ធ្វើការ​សិក្សា​ប្រៀបធៀប​រវាង​កម្ពុជា និង​បារាំង សម្រាប់​អធិការ​ពេទ្យ​ការងារ ដែល​អាច​យក​ជា​ធាតុ​ចូល​ក្នុង​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម