ព័ត៌មានជាតិ
អគារវះកាត់កុមារថ្មីទំនើបកម្ពស់ ៤ជាន់មួយទៀតនឹងចេញជារូបរាងនាពាក់កណ្តាលឆ្នាំនេះ
អគារវះកាត់កុមារថ្មីទំនើបកម្ពស់៤ជាន់មួយទៀតនឹងចេញជារូបរាងនៅក្នុងមន្ទីរពេទ្យកុមារជាតិ នាពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ ដែលនឹងជួយបង្កើនសមត្ថភាពការវះកាត់ដល់អ្នកជំងឺបានកាន់តែច្រើននិងប្រសើរជាងមុន។

បើតាមលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា អគារវះកាត់ទំនើបដែលមានកម្ពស់ ៤ជាន់ មានទំហំ ២៨០០ម៉ែត្រការ៉េ មានបន្ទប់វះកាត់ចំនួន៨ ដែលអាចដាក់អ្នកជំងឺបានចំនួន ៨០គ្រែ ជាជំនួយរបស់វិហារយ៉េស៊ូនៃថ្ងៃសង្ឃឹមចុងក្រោយ។
លោកវេជ្ជបណ្ឌិត បានបន្តថា ចំពោះការគូសប្លង់អគារសាងសង់គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភៈ ហើយនៅខែមីនា និងមេសា ដាក់ដេញថ្លៃសាងសង់ និងខែមេសា ឬខែឧសភា នឹងអាចចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការ។

លោកវេជ្ជបណ្ឌិត រំពឹងថា នៅពេលអគារវះកាត់នេះសាងសង់រួចរាល់នឹងជួយធ្វើឱ្យការវះកាត់បានកាន់តែច្រើនជាងមុន និងបានកាន់តែប្រសើរជាងមុនដូចជាបន្ទប់វះកាត់ផ្នែកសសៃប្រសាទនិងផ្នែកបេះដូងខណៈបច្ចុប្បន្នមន្ទីរពេទ្យមានបន្ទប់វះកាត់ចំនួន៤ប៉ុណ្ណោះ។ លើសពីនេះ វានឹងអាចបង្កើនចំនួនគ្រែ ពី៤៥០គ្រែ នាពេលបច្ចុប្បន្នទៅ ៦៥០គ្រែ តែចំនួននេះនៅតែមិនទាន់គ្រប់គ្រាន់នៅឡើយខណៈមានអ្នកជំងឺសម្រាកព្យាបាលរហូតដល់ជាង៧០០នាក់ ក្នុងចំណោមកុមារជាង ១ ២០០ នាក់ បានទៅពិនិត្យ និងពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យកុមារជាតិ ក្នុង១ថ្ងៃ ដែលភាគច្រើនជាជំងឺរលាកផ្លូវដង្ហើម។ បន្ទាប់មកទៀត ជំងឺប្រព័ន្ធរំលាយអាហារ ជំងឺគ្រុនឈាម ជំងឺទឹកនោមផ្អែម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺគ្រាប់ឈាម ជំងឺប្រព័ន្ធប្រសាទ ជំងឺភាពមិនប្រក្រតីពីកំណើត និងជំងឺផ្សេងៗ ទៀត។
គួរបញ្ជាក់ថា ក្រៅពីសាងសង់អគារវះកាត់ថ្មីដ៏ទំនើបមន្ទីរពេទ្យកុមារជាតិគ្រោងនឹងសាងសង់អគារមន្ទីរពេទ្យថ្មីមួយទៀតមានកម្ពស់ ៥ជាន់ មានទំហំជាង ៨៣០០ម៉ែត្រការ៉េ ដោយចំណាយថវិកាប្រមាណ ១៦លានដុល្លារ ជាជំនួយរបស់រដ្ឋាភិបាលកូរ៉េនៅខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


