កីឡា
ការប្រកួតកីឡាកុមារអូឡាំពិក ដំបូងនៅកម្ពុជាមានជិត ៨០០ ប្រកួត
កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាកុមារអូឡាំពិកជាលើកដំបូង ដើម្បីបំផុស្មារតីកុមារដែលមានចំណង់ចំណូលកីឡាស្របតាមពាក្យស្លោក«ពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទ» និងបង្ហាញពីទេពកោសល្យរបស់ខ្លួនដែលអាចក្លាយជាកីឡាករ កីឡាការិនីអាជីពនាពេលអនាគត។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៦ ថា ព្រឹត្តិការណ៍ប្រកួតកីឡាកុមារអូឡាំពិកនេះមិនមែនជាការប្រកួតប្រជែងតាមកម្រិតបច្ចេកទេស ឬស្វែងរកគុណភាពឈ្នះចាញ់ឡើយ។ ការប្រកួតនេះធ្វើដើម្បីឲ្យកុមារា កុមារីបានយល់ ស្គាល់ពីកីឡា និងលេងកីឡាតាមចំណង់ចំណូលចិត្តរបស់ខ្លួនដែលអាចបំផុសស្មារតីឲ្យពួកគាត់ចូលចិត្ត និងស្រឡាញ់កីឡា។ ការធ្វើបែបនេះយូរៗ ទៅពួកគាត់នឹងកាន់តែស្រឡាញ់ កាន់តែចូលចិត្តតាមប្រភេទកីឡាណាមួយ ហើយបើកផ្លូវឲ្យពួកគាត់អភិវឌ្ឍទៅថ្ងៃអនាគត។ មិនត្រឹមតែប៉ុណ្ណោះ ការប្រកួតបែបនេះផ្តល់ឱកាសឲ្យពួកគាត់អភិវឌ្ឍរាងកាយរឹងមាំ ស្មារតី និងសាមគ្គីភាពក្នុងការជួយគ្នាទៅវិញទៅមក។

សម្រាប់ការរៀបចំកីឡាកុមារអូឡាំពិកលើកដំបូងនេះ មានកីឡា ១០ ប្រភេទ ដែលមានកុមារា កុមារី ក្រោមអាយុ ១០ ឆ្នាំ ចូលរួមប្រកួត។ កុមារម្នាក់អាចចូលរួមប្រកួតចាប់ពី ១ ដល់ ៣ ប្រកួត ហើយថិរវេលានៃការប្រកួតចន្លោះពី ២ ទៅ ៣ នាទី។ សរុបការប្រកួតទាំងអស់មានប្រមាណជិត ៨០០ ប្រកួត។

កីឡាទាំង ១០ ប្រភេទ និងមានចំនួនប្រកួតដូចខាងក្រោម៖
- កីឡាវារ មាន ៧២ ប្រកួត
- កីឡាប្រាជ្ញាអូឡាំពិក មាន ១២២ ប្រកួត
- កីឡារត់ប្រណាំង មាន ១៤៧ ប្រកួត
- កីឡាកង់ដោល មាន ៩០ ប្រកួត
- កីឡាបាល់បោះ មាន ៥២ ប្រកួត
- កីឡាលើកទម្ងងន់ មាន ៥៨ ប្រកួត
- កីឡាបាល់ទាត់ មាន ៧៦ ប្រកួត
- កីឡាគុនចម្រុះ មាន ៣៨ ប្រកួត
- កីឡាវាយកូនហ្គោល មាន ៤១ ប្រកួត
- កីឡាវាយសី មាន ៥១ ប្រកួត
សម្រាប់ការដឹកនាំប្រកួតមានគ្រូបង្វឹកចំនួន ១០នាក់ និងក្រុមគ្រូពេទ្យចំនួន ១០នាក់។

ចំណាត់ថ្នាក់ជ័យលាភីចាប់ពីលេខ ១ ដល់ លេខ ៣ ដែលមានមេដាយសរុប ៣៣ គ្រឿង គឺមាស ១១ គ្រឿង មេដាយប្រាក់ ១១ គ្រឿង និងសំរិទ្ធ ១១។ ក្រៅពីមេដាយតាមចំណាត់ថ្នាក់ ក៏មានពាន ៣ គ្រឿងទៀតសម្រាប់ Sportsmanship ដែលផ្តោតលើកុមារ ចេះជួយទុក្ខធុរៈអ្នកដទៃ សាមគ្គីភាព មិត្តភាព និងយុត្តិធម៌។ មិនត្រឹមតែប៉ុណ្ណោះកុមារដែលបានចុះឈ្មោះចូលរួមប្រកួតទាំងអស់សុទ្ធតែទទួលបានមេដាយ Born To Win។

សន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកដំបូងនៅកម្ពុជា ក្រោមព្រះរាជវត្តមានព្រះនាង នរោត្តម ចេណា និងលោក វ៉ាត់ ចំរើន ព្រមតាំងតំណាងដៃគូ មាតាបិតា កុមារា កុមារីយ៉ាងច្រើននៅផ្សារអ៉ីអ៊ន៣។ ការប្រកួតនឹងធ្វើនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅជាន់ទី១ ផ្សារអ៉ីអ៊ន៣៕







អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


