ព័ត៌មានជាតិ
ផ្លែជម្ពូក្រហមស្ទើរខ្សត់តាមដីភូមិ កំពុងត្រូវប៉ាន់តាមតូបលក់ម្ជូរលើចិញ្ចើមផ្លូវ
ផ្លែជម្ពូមានពីរប្រភេទ ដែលមានជម្ពូក្រហម និងជម្ពូស ដែលរុក្ខជាតិទាំងពីរប្រភេទនេះមានរសជាតិប្រហាក់ប្រហែលគ្នា ដោយគ្រាន់តែសាច់របស់ផ្លែជម្ពូស មានលក្ខណៈផុយស្រួយជាងផ្លែជម្ពូក្រហម។
បច្ចុប្បន្នគេសង្កេតឃើញថា ប្រភេទដើមរុក្ខជាតិនេះនៅតាមភូមិគឺហាក់បីដូចជាស្បើយ ដោយមិនសូវមានអ្នកនិយមចូលចិត្តដាំនោះឡើយ ព្រោះបើគេធ្វើដំណើរទៅតាមភូមិស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងគេពិបាកនឹងរកមើលឃើញដើមជម្ពូនេះណាស់ ព្រោះយូរៗគេឃើញមួយដើម ដោយសារតែកម្រមានអ្នកដាំនេះហើយ ទើបទិន្នផលផ្លែជម្ពូមិនសូវមានលក់នៅលើទីផ្សារប៉ុន្មានឡើយ ពិសេសគឺជម្ពូសស្ទើរតែផុតពូជតែម្ដង។

អ្នកស្រី សុខ ហ៊ុន រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងបានរៀបរាប់ថា សព្វថ្ងៃនៅក្នុងចម្ការរបស់អ្នកស្រី គឺនៅសល់ប្រភេទដើមជម្ពូក្រហមមិនជាច្រើនប៉ុន្មានទេ ហើយការថែទាំក៏មានការលំបាក ព្រោះពេលខ្លះវាអាចជ្រុះក្រហមពេញដីខាងក្រោមដើម ធ្វើឱ្យអ្នកស្រីមានការខាតបង់ដោយមិនបានលក់ទៅលើទីផ្សារ។
អ្នកស្រីបានបន្តថា មានឆ្នាំណាខ្លះវាអាចផ្លែជាប់នៅលើដើមឡើងពណ៌ក្រហមពេញដើម ដោយមិនមានការជ្រុះធ្លាក់មកដីឡើយ ដោយសារតែពុំមានបច្ចេកទេសខាងកសិកម្មដូច្នេះអ្នកស្រីក៏មិនដឹងថាតើបណ្ដាលមកពីមូលហេតុអ្វីដែរ។ ដោយគ្រាន់តែអ្នកស្រីគិតថាផ្លែសល់ប៉ុណ្ណាគឺបេះលក់ប៉ុណ្ណឹង។


ដោយឡែកស្ត្រីចំណាស់ម្នាក់ ដែលជាអ្នកលក់ផ្លែឈើនៅក្នុងផ្សារមួយកន្លែងក្នុងក្រុងបាត់ដំបងបាននិយាយថា កន្លែងអ្នកស្រីគឺលក់ផ្លែឈើចម្រុះ ដូចជាផ្លែជម្ពូក្រហម ផ្លែល្មុត ផ្លែទៀបស្វិត ផ្លែទឹកដោះគោជាដើម។ ដោយឡែកផ្លែជម្ពូសគឺអ្នកស្រីមិនដែលបានទទួលយកមកលក់ឡើយ។ សម្រាប់ផ្លែជម្ពូក្រហមគឺសម្បូរអ្នកទិញយកទៅលក់តាមតូបម្ជូរនៅលើចិញ្ចើមផ្លូវ ព្រោះតូបម្ជូរនីមួយៗគេច្រើនលក់ផ្លែឈើចម្រុះឲ្យតែផ្លែឈើនោះមានរសជាតិជូរ ព្រោះបច្ចុប្បន្នសម្បូរអ្នកនិយមចូលចិត្តម្ជូរតាមចិញ្ចើមផ្លូវណាស់ ពិសេសក្រុមយុវវ័យតែម្ដងព្រោះតូបម្ជូរនីមួយៗ មានដាក់ផ្លែឈើជាច្រើនប្រភេទមានទាំងទឹកកាពិ និងអំបិលម្ទេសជាច្រើនមុខសម្រាប់ឲ្យអ្នកដែលនិយមចូលចិត្តម្ជូរអាចជ្រើសរើសប្រភេទអំបិលម្ទេសបានទៅតាមចំណង់ចំណូលចិត្ត។

ដោយឡែកស្ត្រីម្នាក់ដែលជាម្ចាស់តូប “ម៉ាក់លីន ម្ជូរក្រឡុក” ដែលមានទីតាំងស្ថិតនៅក្បាលស្ពានថ្មចាស់ត្រើយខាងកើតបានបញ្ជាក់ថា សព្វថ្ងៃការលក់ម្ជូរក្រឡុកគឺដាច់គ្រាន់បើ ដែលសំបូរអតិថិជនមកចេញច្រើន។ រីឯផ្លែជម្ពូក្រហម គឺនៅលើទីផ្សារមានតម្លៃ ៦ ០០០ រៀលក្នុងមួយគីឡូក្រាម ដែលអ្នកស្រីទិញយកមកចិតជាចំណិតដើម្បីលក់ឲ្យអតិថិជន រួមជាមួយនឹងម្ជូរដទៃជាច្រើនទៀតផងដែរ៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


